Wednesday, November 28, 2012

នំកូនត្រី និងនំពងត្រី

ប្រភព៖ កែវ ច័ន្ទបូរណ៍
នំកូនត្រី និងនំពងត្រី
ខ្លះហៅនំនេះថា បាញ់ចាយនឿក (banh chai nuoc) គឺជាភាសាវៀតណាម សំរាប់ហៅនំរបស់ខ្មែរ នៅ​ពេល​គេ​លុក​លុយ ប្រទេសខ្មែរ យកប្រទេសយើង ក្រោមអំណាច បានហើយ ក៏រំលាយអ្វីៗដែលជារបស់ភាសា និងវប្បធម៌ ជាតិ​យើង ចោលអោយអស់ពីទឹកដីខ្មែរក្រោមទៅ។ ការ​ពិត​នំ​នេះ មានឈ្មោះជាខ្មែរហៅថា នំពងត្រី ធ្វើ​ពី​ម្សៅ​អង្ករ ដំណើប មានសណ្តែកបាយ ជាស្នូល ដែល​មាន​ពណ៌​លឿង ដូចពងត្រី និងមានទឹកផ្អែម ធ្វើពីស្ករត្នោត ឬស្ករអំពៅ រោយល្ងលីង។ នៅតំបន់ខ្លះ គេថែមទឹកខ្ទិះដូង មុន​នឹងបរិភោគ។ ទាំងអស់នេះ សុទ្ធតែជាធនធាន របស់​ខ្មែរ ជនជាតិ កំណើតដើម លើទឹកដីចេនឡា។ ចំណែក​នំម្សៅ ដែលគេលុញ តូចៗ បណ្តែតជាមួយនំពងត្រី តែ​គ្មាន​ស្នូល គេហៅថា នំកូនត្រី។ អ្នកខ្លះ ដែលចូលចិត្ត លើកជើងបញ្ចើចខ្លួន ជាជាតិចិន ចូលចិត្ត ហៅនំកូនត្រី ថាជា នំអ៊ី។ ក្រោយមកទៀត មានខ្មែរយើង ខ្លះដែលចូលចិត្ត បង្អួតបញ្ចេញ ខ្លួន ថា ជាជនដែលចេះភាសាបរទេសច្រើន ឬចូលចិត្តអែបអប បរទេស មិនសូវចូលចិត្ត ហៅឈ្មោះ ជាភាសាខ្មែររបស់ខ្លួនទេ ចេះតែនំគ្នា ហៅថា បាញ់ចាយនឿក ឬ នំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះដើមកំណើតរបស់យើង ក៏ត្រូវរលាយបាត់បង់ទៅ ជាពិសេស នៅតាមទីក្រុងធំៗ ដែលបរិបូណ៌ទៅដោយមនុស្ស ចំណូលថ្មី និងមនុស្ស ដែលចូលចិត្ត ត្រងទទួលវប្បធម៌បរទេស។

ផ្លែម្រះ ជួយឲ្យស្បែកភ្លឺថ្លា

ផ្លែម្រះ គឺជាប្រភេទបន្លែម្យ៉ាងដែលមានគ្រប់រដូវ និង​ងាយ​រក​ទៀតផង។ ថ្វីត្បិតតែវាប្រកបដោយជាតិល្វីងបន្តិច ក្តី ប៉ុន្តែ​ក្រោយពីអ្នកវិទ្យា សាស្ត្របានស្រាវជ្រាវរួចមកបញ្ជាក់​ថា នៅក្នុងផ្លែម្រះមានសារធាតុម្យ៉ាងផ្តល់ផល ប្រយោជន៍​ជាច្រើនក្នុងការបណ្តុះនូវកោសិកាស្បែក ថ្មីៗ ដែលធ្វើឲ្យស្លាកស្នាមរបួស ឬដំបៅឆាប់ជា សះស្បើយ។

មិនថា តែទទួលទានទឹកម្រេះ ឬក៏​ទទួល​ផ្លែ​ម្រះ​ស្រស់​នោះ​ទេ​ គឺសុទ្ធតែជួយបង្កើននូវស្រទាប់ស្បែក​ឲ្យ​កាន់​តែ​មាន​ពណ៌សម្បុរ និងអាច ជួយ​បង្កើន​ល្បឿន​នៃ​បំបាត់​នូវ​ភាព​ខ្មៅជាំផងដែរ។ ដោយបានគួបផ្សំជាមួយនឹង ម្ទេស​ផ្លោក​ ខ្ញី និងផ្លែម្នាស់ ដែលជាប្រភេទផ្លែឈើអាច ប្រឆាំង​នឹង​ជាតិអុកស៊ីតកម្មនៅក្នុងរាងកាយ ហើយ​ក៏​អាច​បង្កើន​ល្បឿន​នៃចរន្តឈាមនៅ​តាម​ស្រទាប់​ស្បែក​ដែល​អាច​ការ​ពារ​ មិនឲ្យ កើតអុតស្វាយទៀតផង។ ម៉្យាងទៀតប្រសិនបើលោកអ្នកបានទទួលទាន វាជួយបញ្ចុះកំដៅនិងធ្វើឲ្យត្រជាក់​ស្រួលខ្លួន ប៉ុន្តែចំពោះ លោកអ្នកដែលមានជម្ងឺក្រពះគឺពុំគួរទទួលទាននោះទេ៕

សណ្តែកអាល់ម៉ង់ អាចនឹងជួយទប់ស្កាត់រោគទឹកនោមផ្អែម និងជំងឺបេះដូង

សណ្តែកអាល់ម៉ង់ អាចនឹងជួយទប់ស្កាត់រោគទឹកនោមផ្អែម និងជំងឺបេះដូង
ការបរិភោគសណ្តែកអាល់ម៉ង់ អាច​នឹង​ជួយ​ទប់​ស្កាត់​ការ​កើត​រោគទឹកនោមផ្អែម និងជំងឺបេះដូង។ នេះបើយោង តាម​លទ្ធផលនៃការ ស្រាវជ្រាវថ្មីមួយដែលគេបានចុះ​ផ្សាយ​ កាលពីពេលថ្មីៗកន្លងមកនេះ។

អ្នកស្រាវជ្រាវ បានរកឃើញថា ការបញ្ចូល​សណ្តែក​អាល់​ម៉ង់​ទៅក្នុងអាហារ អាចនឹងជួយរារាំងការកើតជំងឺទឹកនោម​ផ្អែម ប្រភេទពីរ ដែល ជាប្រភេទរោគទឹកនោមផ្អែម ដែលកើតឡើងច្រើនបំផុត ពោលគឺមានចំនួនរហូតដល់ ៩០ ទៅ ៩៥ ភាគរយ នៃអ្នកកើត រោគទឹកនោម ផ្អែម​ទាំង​អស់​។

ប្រយោជន៍ទឹកដូង ចំពោះសុខភាព

ប្រយោជន៍ទឹកដូង ចំពោះសុខភាព
ទឹកដូង ទោះជាវាថ្មីចំពោះទីផ្សារលក់រាយ តែ​វា​មិន​មែន​ជា​របស់​កម្រនោះទេ ។ ទឹកប្រភេទនេះ បានជួយ សង្គ្រោះ​ជីវិត​របស់ទាហានជា ច្រើន ក្នុងអំឡុងពេលនៃសង្គ្រាម ។ ទឹក​ដូងគឺបានមកពី ដូងខ្ចីស្រស់ៗ ។ ដោយសារ តែ​ការ​ផ្ទុក​ជាតិប៉ូតាស្យូមដ៏ច្រើនរបស់វា ទឹកដូងគឺ ពិត​ដើរ​តួ​ទាំង​ជា ​វេជ្ជបណ្ឌិតផង និង ជាអ្នកចិញ្ចឹមរាងកាយ សម្រាប់​​កីឡា​ករផង ។

១- ទឹកដូងគឺល្អសំរាប់ការបង្គ្រប់ជាតិទឹក ដោយ​សារ​អ៊ី​សូតូ​នីកពីធម្មជាតិរបស់វា ។ នៅពេល ដែល​រាង​កាយ​របស់​អ្នក មានជាតិទឹក គ្រប់គ្រាន់ហើយ វា​នឹង​មាន​ភាព​ងាយ​ស្រួល ក្នុងការកំចាត់នូវជាតិពុល តាមរយៈការបត់ជើងតូច ។

សារៈប្រយោជន៍របស់ ដើមត្នោត


ជាមោទនភាពមួយ ដែលខ្មែរបានច្នៃវត្ថុធាតុដើមរបស់ខ្លួន ឲ្យ​ទៅជាផលិតផល ដែលជាតម្រូវការសម្រាប់ ប្រជា​ជន​ខ្មែរ​។ វាមានធាងធំៗ និងមានកំពស់ពី ១០ ទៅ ២៥ ម៉ែត្រ ដើមត្នោត ត្រូវបានគេប្រកាសជានិមិត្តរូប ដើម​ឈើ​ជាតិ​នៃ​ ព្រះរាជាណាចក្រកម្ពុជា ដូចមានចែង ស្រាប់​ក្នុង​ព្រះ​រាជ​ក្រឹត្យចុះថ្ងៃទី ២១ មិនា ឆ្នាំ២០០៥ ។

ដើមត្នោតត្រូវបានគេចាត់ទុកជា មរតជាតិមួយ ហើយ​ត្រូវ​បាន​ដាក់នៅក្នុងក្រដាស់ប្រាក់ ៥០០រៀល ទៀតផង មាន​នៅ​ស្ទើរគ្រប់ ទីកន្លែងក្នុងព្រះរាណាចក្រកម្ពុជា។ ដើម​ត្នោត​បាន​ផ្តល់​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​ចំពោះ​ប្រជា​ជនខ្មែរ ជាច្រើន។ គ្រប់ផ្នែកនៃដើម ត្នោតនេះ បាន​ផ្តល់​ជាសម្ភារៈប្រើប្រាស់ជាច្រើន សំរាប់គេហដ្ឋាន។ បើ​និយាយ​ទៅដើមត្នោត វា​ជា​រុក្ខ​ជាតិ​ដែល​មាន​ប្រយោជន៍​ដ៏​សំខាន់​ តាំងពី ស្លឹក ធាង ដើម ផ្លែ សូម្បីតែ ស្រកី ឬស និង​បន្តូល វាក៏មានប្រយោជន៍ដែរ។ ដើម​របស់​វា​គេ​អាច​យក​ធ្វើជា​ចង្កិះ ស្លាបព្រា សម ចាន ពែងតែ ពែងកាហ្វេ និងចានទាបជាដើម។ ស្លឹករបស់វាយកមក ប្រក់ដំបូលផ្ទះ ធ្វើជា ជញ្ជាំង កន្ទេល កញ្ជ្រែង ផ្លិត និងមួកជា ដើម។ មែកធាងរបស់វាអាចយកមកធ្វើជារបង ខ្សែ ឬ ខ្សែ​ស្បែក​ជើង​ផ្ទាត់​។ ស្រកីវាយកមកបង្កាត់ភ្លើង ឬសវា សម្រាប់ដុត និងបណ្តូល វាយកទៅស្លរបានយ៉ាងឆ្ងាញ់ទៀតផង។ ចំណែក​ទឹក​ត្នោត អាចយកមកពិសារបានភ្លាមៗយ៉ាងផ្អែម ហើយវាអាចធ្វើទឹកត្នោតជូរ ធ្វើស្ករ ឬទឹកខ្មេះ ជា​ពិសេស​បច្ចុប្បន្ន​នេះ​គេអាចយកធ្វើស្រាបានទៀតផង។ ចំណែកឯផ្លែត្នោតវិញ អាចយកមកពិសារស្រស់ៗ និងយកទៅធ្វើ ជាបង្អែម-ល-។

គួររំលឹកថា ក្រោយពីប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើនទាំងគ្រប់វិស័យ ដើម​ត្នោត​ជា​រុក្ខ​ជាតិ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ ត្រូវបានគេកាប់ បំផ្លាញជាន្តបន្ទាប់ ធ្វើឲ្យដើមត្នោតបាត់បង់បន្តិចម្តងៗជាលំដាប់។

Monday, November 19, 2012

បង្អែមសណ្ដែកបាយនិងមើមឈូក


បង្អែមសណ្ដែកបាយនិងមើមឈូកស្រួយត្រជាក់
សណ្ដែក​បាយ​ហូប​និង​មើម​ឈូក​ត្រជាក់​ៗ​ស្រួយ​ៗ​ជួយ​បញ្ចុះ​កម្ដៅ​ក្នុង​ខ្លួន​យើង​ទាំងអស់គ្នា។
ក-គ្រឿងផ្សំ

សណ្ដែកបាយនៅសំបក ២ខាំ មើមឈូកធំល្មមមួយមើម ស្ករ​ប្រហែល​មួយ​ខាំ។

ខ-របៀបធ្វើ

- សណ្ដែកបាយលាងឱ្យស្អាត រើសគ្រាប់អណ្ដែតទឹកនិងគ្រាប់តូចៗ​ចោល​ចេញ​។ ត្រាំសណ្ដែកទុក៥ ទៅ៦ម៉ោង ឬទុកមួយយប់ក៏បាន។

- មើមឈូកកោសសំបកលាងឱ្យស្អាត ហើយហាន់បន្ដះៗល្មមមាត់។

- ដាក់សណ្ដែក មើមឈូកចូលឆ្នាំងនិងដាក់ទឹកល្មមលិច សណ្ដែក​និង​មើម​ឈូក​ ហើយស្ងោរឱ្យសណ្ដែកទន់រួចដាក់ស្ករចូល​ដោយ​បើក​ភ្លើង​តូច​ល្មម​ឱ្យ​ស្ករ​ជ្រាបចូល។

- ភ្លក្ស ភាពផ្អែមឱ្យត្រូវមាត់ពេលឆ្អិនហូបក្ដៅក៏ឆ្ងាញ់ត្រជាក់ក៏ឆ្ងាញ់។


បបរពោត

បបរពោតផ្អែមឆ្ងាញ់ហើយស្រួលធ្វើជា​មួយ​ការធ្វើងាយៗតែប៉ុណ្ណោះមិត្ដអ្នកអាននឹងមានបង្អែមមួយមុខផ្អែម ឆ្ងាញ់​សម្រាប់​ស្វាគមន៍រដូវក្តៅភ្លាម។
ក-គ្រឿងផ្សំ
ពោតខ្ចី ២-៣ផ្លែ ម្សៅមីមួយកូនចាន ស្ករ ០,៥ខាំ ខ្ទិះដូង១០០ម.ល អំបិលកន្លះស្លាបព្រា ម្សៅពោតមួយស្លាបព្រា។
ខ-របៀបធ្វើ
ពោតឈូសយកតែសាច់។ ដាក់ឆ្នាំងដាំទឹកជា២ចាន ដាក់សាច់ពោតនិងស្នូលពោតចូលស្ងោរជាមួយគ្នា រហូត​ដល់​គ្រាប់​ពោតឆ្អិនល្អស្រង់ស្នូលពោតចោល។ ដាក់ស្ករចូលឆ្នាំងពោត បើកភ្លើងតូច ដើម្បីឱ្យស្ករជ្រាបសព្វសាច់ពោត។ កូរ​ម្សៅ​មី​ឱ្យ​រលាយសព្វក្នុងទឹកជាមួយកែវ ដួសសន្សឹមៗ ទឹកម្សៅដាក់ចូលឆ្នាំងបង្អែមដែលកំពុងរម្ងាស់លើចង្ក្រាន ហើយ​កូរ​តិច​ៗ​រហូត​ម្សៅមីឡើងថ្លា ពន្លត់ភ្លើងទុកមួយអន្លើ។ យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងម្សៅ​ពោត​និង​អំបិល​ចូល​គ្នា​ដាំ​លើ​ចង្រ្កាន​ បើកភ្លើងតូចនិងកូរបណ្ដើរៗរហូត​ខ្ទិះ​ដូង​ដាច់ទឹកអស់។
ពេល​បរិភោគ ដួសបង្អែមដាក់ចានហើយស្រូបខ្ទិះដូងពីលើបន្ដិចហូបបានទាំងក្ដៅទាំងត្រជាក់ ឆ្ងាញ់ពិសាដូចគ្នា។


Tuesday, November 13, 2012

បង្អែមការ៉េមបំពង

បង្អែមការ៉េមបំពង បី​ដូច​ជា​ដុំ​ទឹក​កក​ត្រជាក់​ស្រោ​ប​ដោយ​ថ្ម​ភ្នំ​ភ្លើង
ការ៉េម​​បំពង​ គឺជា​បង្អែម​ដែល​ធ្វើ​ឡើង​ពី​ដុំ​កា​រ៉េម​មូល​ដូច​បាល់ ដែល​គេ​យក​ទៅ​ជ្រលក់ម្សៅ រួច​ដាក់​វា​បំពង​ក្នុង​ខ្លាញ់ ឬប៊័រ ធ្វើយ៉ាងណាកុំឲ្យវារលាយ។


បង្អែមក្ដៅលាយត្រជាក់នេះ មាន​ប្រវត្តិ​ដំណាល​ខុសៗ​គ្នា​។​ ឯកសារខ្លះនិយាយថា ការ៉េមបំពងត្រូវ​បាន​បង្កើត​​នៅ​ក្នុង​ពិ​ព័រ​ណ៍​ពិភព​លោកក្រុង ឈីកាហ្គោ កាល​ពី​ឆ្នាំ​១៨៩៣។ ខ្លះទៀតថា កាលពីឆ្នាំ១៨៩៤ ក្រុមហ៊ុនហ្វីឡាដែលហ្វៀ បាន​ផលិត​បង្អែម​ថ្មី​ដែល​ធ្វើ​ឡើង​ពី​ដុំ​ការ៉េម​ស្រោប​ដោយ​ម្សៅ​នំ​ស្រួយ​ ដែល​គេ​យក​ទៅ​បំពង​ជាមួយ​នឹង​ប៊័រ។ វា​ត្រូវបាន​គេ​ទទួ​លទាន​ភ្លាម​ៗដើម្បី​រក្សា​សី​តុណ្ហភាព​សម្បក​ខាង​ក្រៅ​ឲ្យ​ក្តៅ ហើយ​ស្នូល​ខាង​ក្នុង​ឲ្យ​នៅ​កក​ដដែល។ អំណះ​អំ​ណាង​ទី​៣ បាន​និយាយ​ថា ការ៉េម​បំពង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភោ​ជនីយ​ដ្ឋាន​អាហារ​បំពង​របស់​ជប៉ុន​នៅ​ទសវត្សរ៍ ឆ្នាំ​១៩៦០។

ជាទូទៅ​ ដុំ​ការ៉េម​ច្រើន​តែ​ត្រូវ​បាន​គេ​ក្លាស្សេ​ក្នុង​សី​តុណ្ហភាព​ត្រជាក់​បំផុត​ខុស​ពី​ធម្មតា។​បន្ទាប់​មក​គេ​យក​វា​ទៅ​ប្រឡាក់​ជាមួយ​ពង​មាន់​ឆៅ​មុន​នឹង​ជ្រលក់​ក្នុង​ម្សៅ​ពោត ឬកម្ទេច​នំ​គុកគី។​ បន្ទាប់​មក​ទើប​គេ​យក​ទៅ​បំ​ពង។
ដោយ​សារ​តែ​ការ៉េម​កក​រឹង​ខ្លាំង​ ដូច្នេះ​ក្នង​អំឡុង​ពេល​បំពង​ប៊័រក្តៅៗ​វា​មិន​អាច​រលាយ​បាន​ឡើយ។ ក្រោយ​ពី​បំពង​រួច​ហើយ​គេ​យក​វា​ទៅ​រោយ​ស្ករស​ សូកូឡា​ ឬ​ទឹក​តំណាប់​រស​ជាតិ​ផ្សេងៗតាម​ការ​ច្នៃ​ប្រឌិត។
ជាទូទៅ​ប្រសិន​បើ​ការ៉េម​ត្រូវបាន​គេ​ប្រឡាក់​ជាមួយ​ពងមាន់​ឆៅ​ ស្រទាប់​ស៊ុត​នោះ​កម្រ​ឆ្អិន​ណាស់​ដោយ​សារ​វា​ឆ្លង​សីតុ​ណ្ហភាព​ត្រជាក់​ពី​ដុំ​ការ៉េម។
នៅ​អាស៊ីការ៉េម​បំពង​​ភាគ​ច្រើន​មាន​រស់​ជាតិ​តែ​បៃតង​ វ៉ានីឡា ត្រាវ និង​សណ្តែក​ក្រហមជាដើម​៕

សង់ខ្យាល្ពៅ

សង់ខ្យាល្ពៅ បង្អែមខ្មែរដែលនៅតែទទួលការពេញនិយមដល់សព្វថ្ងៃ
បង្អែម នេះងាយស្រួលក្នុងការធ្វើ និងតម្រូវឲ្យមានគ្រឿងផ្សំរួមមានល្ពៅចាស់មួយផ្លែ ពងមាន់៥គ្រាប់ ខ្ទិះដូង ១កូនចាន ស្ករស៤ស្លាបព្រា និងអំបិល១កូនស្លាបព្រា ដើម្បីបង្កើនរសជាតិផ្អែមមុតដល់សង់ខ្យា។

វិធីធ្វើបង្អែមនេះគឺ ដំបូងត្រូវយកល្ពៅទៅលាងទឹកឲ្យស្អាត រួចចោះត្រង់បរិវេណទងរបស់វា ដើម្បីខ្វេះយកគ្រាប់ល្ពៅចេញ។ បន្ទាប់មកត្រូវយកពងមាន់ ដោយដួសយកតែផ្នែកក្រហម យកមកវាយឲ្យបែកស្មើសាច់ រួចលាយជាមួយខ្ទិះដូង។ ចាប់ផ្ដើមវាយល្បាយឲ្យស្មើសាច់ម្ដងទៀត រួចដាក់ស្ករស និងអំបិលបន្តិចដើម្បីឲ្យមានរសជាតិផ្អែមមុត រួចទើបដួសដាក់ចូលក្នុងផ្លែល្ពៅ និងយកទៅចំហុយរយៈពេល១ធូប នោះជាការស្រេច៕


Tuesday, November 6, 2012

ត្រប់សណ្ដាយអាំង និងសាច់ចិញ្ច្រាំ

ត្រប់សណ្ដាយជាប្រភេទបន្លែសំបូរសារធាតុសរសៃជួយឱ្យរាងកាយរឹងមាំនិងអំណោយល្អចំពោះបេះដូងនិងសាច់ដុំ។ ទន្ទឹមនឹងភាពសំបូរបែបនៃសារជាតិបំប៉ន ម្ហូបដែលច្នៃពីត្រប់សណ្ដាយងាយធ្វើនិងមានឱ្យជារសថែមទៀតផង។


ដក​ស្រង់​ចេញ​ពី៖ https://www.facebook.com/photo.php?fbid=344990788930723&set=a.262308717198931.56907.262302363866233&type=1&theater

ភ្លាសាច់គោ

ម្ហូបម្យ៉ាងដែលមានពណ៌ឆើតចម្រុះគ្នាទាក់ទាញភ្នែករសជាតិប្លែកនៃភ្លាសាច់គោ
នេះជាម្ហូប ផ្សំពីសាច់ឆៅ ច្របាច់ក្រូចឆ្មារ បន្ថែមដោយជាតិជូររបស់ស្ពឺ ជាតិចត់ៗនៃចេកខ្ចី ក្លិនក្រអូបរបស់ខ្ទឹម និងក្លិនឈ្ងុយនៃល្ងលីង។

ក-គ្រឿងផ្សំ

សាច់កូនគោ ចេកខ្ចី ស្ពឺខ្ចី 
ខ្ទឹមបារាំង ខ្ញី ខ្ទឹមក្រហម ឃីនឆាយ គ្រឿងគ្រៅ ក្រូចឆ្មារ ម្ទេស ស្ករ អំបិល ម្រេច ល្ង។


ខ-របៀបធ្វើ

ខ្ទឹមបារាំងហាន់ស្ដើងៗ លាយនិងទឹកក្រូចឆ្មារ លាយស្ករស។ ខ្ទឹមក្រហមបកសម្បកហាន់ស្ដើងៗ បំពងនិងប្រេងឆា ហើយស្រង់ឡើងទុកមួយអន្លើ។ ខ្ញីចិតសម្បកហើយហាន់សរសៃតូចៗ។ ល្ងលីងឱ្យឈ្ងុយ។ ចេកខ្ចី ស្ពឺខ្ចីកាត់ទទឹងៗ ស្ដើងៗត្រាំជាមួយគ្នា ក្នុងទឹកត្រជាក់ (កុំឱ្យវាខ្មៅសម្បុរ) ហើយស្រង់ឡើងទុកមួយអន្លើ ឃីនឆាយកាត់ខ្លីៗល្មមហូប។ សាច់គោហាន់តូចៗល្មមៗមាត់ ច្របាច់ក្រូចឆ្មារឱ្យជូរពូតច្របាច់ឱ្យបាត់ក្លិនឆ្អាប។ លាយសាច់គោនិងចេក ស្ពឺ ខ្ញី បង់អំបិល ស្ករ មេ្រចល្មមៗតាមចូលចិត្ដ។ លាយឱ្យសព្វទុក ១៥នាទីក្រោយ លាយឃីនឆាយថែមចូល។ ពេលហូបដួសដាក់ចាន រោយម្ទេសហាន់និងល្ងលីង ពីលើជាមួយខ្ទឹមបំពង។

អាហារមួយមុខនេះ ត្រូវមានជាតិជូរដើម្បីកាត់សាច់ឆៅ។ វាជាម្ហូបឆៅមិនអាចទុកយូរបានទេ។ អាចច្រលក់អំបិលមេ្រចក្រូចឆ្មារ ឬទឹកត្រីម្ទេស ហើយហូបផ្ទាប់និងនំបង្កងបំពងក៏បាន៕

ដក​ស្រង់​ចេញ​ពី៖​ 
https://www.facebook.com/photo.php?fbid=344994332263702&set=a.262308717198931.56907.262302363866233&type=1&theater

Saturday, October 27, 2012

ផ្ការំដួលនាឋ


អង្ករសំរូប

អង្ករសំរូប៖ នេះជាអង្ករមិនទាន់ ស្រិតអោយមានពណ៌ សរលោង អស់ជាតិកន្ទក់ នៅសំបកក្រៅ បន្ទាប់ពីកិនអុំយកអង្កាមចេញ។ ប៉ុន្តែអង្ករសំរូប ដែលនៅមានសំបកកន្ទក់ មានវីតាមីនល្អ សម្រាប់បរិភោ ជួយសុខភាព អោយប្រសើរមាំមួន ជាពិសេសសម្រាប់អ្នកមាន ជំងឺទឹកនោមផ្អែម។


សិក្សាអំពីអត្តសញ្ញាណនំគ្រក់

ហេតុអ្វីបានគេហៅថា នំគ្រក់?
នំគ្រក់ គឺ នំខ្មែរជំនាន់ដើម ដែលគេធ្វើអំពី បាយកកកិន លាយម្សៅអង្ករ ដាក់ខ្ទិះដូង ចាក់ក្នុងអំបែងដី ដែលមានរាងជារន្ធតូចៗ សម្រាប់ចាក់ ហើយយកដាក់ ផ្គួបផ្គុំគ្នា ដើម្បីអោយកើតជាប្រអប់ៗ សម្រាប់ឆាប់ឆី ដោយដៃ។



Tuesday, July 31, 2012

ល្បែងប្រជល់មាន់

           ល្បែងប្រជល់មាន់ ជាល្បែងមួយយ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ ទូទៅក្នុងកម្ពុជរដ្ឋគេតែងលេងកំសាន្តក្នុងវេលាយប់ សមាសភាពនៃអ្នកលេងល្បែងនេះមានគ្នា នាក់គឺ​​ប្រុស​​ម្នាក់ធ្វើមាន់ឈ្មោលស្រីម្នាក់ធ្វើមាន់ញី ប្រម្នាក់ស្រីម្នាក់ធ្វើជាអ្នកចាំឲ្យទឹកមាន់ ពេលលេងប្រុសម្នាក់ស្រីម្នាក់ដែលធ្វើមាន់ចូលទៅឱនក្រាបទទ្ទឹមគ្នាមួបែរមុខទៅខាងជើង មួយបែរមុខទៅខាងត្រូង ប្រុសម្នាក់ដែលធ្វើជាអ្នកចាំឲ្យទឹកចូលទៅឈរក្បែរមាន់ឈ្មោលមាន់ញីរបស់ខ្លួនចាំឲ្យទឹកមាន់ខ្លួន
            សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ


Sunday, July 29, 2012

ក្រឡាញ់

ក្រឡាញ៖ ( ន. )  ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន ។ ឈ្មោះ​ស្រុក ១ ក្នុង​ខែត្រ​សៀមរាប ។

Thursday, July 26, 2012

ក្រខុប

ឈ្មោះ​ឈើ​មាន​ផ្លែ​បរិភោគ​បាន; ក្រខុប​មាន​ច្រើន​យ៉ាង ។

ក្ទម្ពទេស

ឈ្មោះ​ឈើ​មួយ​ប្រភេទ ជា​ឈើ​មាន​ដើម​មិន​ធំ​ណាស់ មាន​សាច់​រឹង ស្លឹក​ល្អិត​ៗ ផ្កា​មាន​សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ក្ទម្ព ផ្លែ​មាន​សណ្ឋាន​ស្រដៀង​នឹង​ផ្លែ​ចង្រៀក ប៉ុន្តែ​ត្រួយ ផ្កា​និង​ផ្លែ​ខ្ចី ប្រើ​ជា​អន្លក់​បាន ត្រួយ​ប្រើ​ជា​របោយ​នំ​បញ្ចុក​ក៏​បាន ជា​ឈើ​មាន​ពូជ​មក​ពី​ប្រទេស​ក្រៅ មាន​នៅ​ប្រទេស​កម្ពុជា​យូរ​ណាស់​មក​ហើយ អ្នក​ខ្លះ​ហៅ​ឈើ​នេះ​ថា «សម្បួរ​ទេស» ​អ្នក​ខ្លះ​ហៅ «សម្បួរ​ប្រាក់», អ្នក​ខ្លះ​ហៅ «ទុំ​ទេស» អ្នក​ខ្លះ​ហៅ «ក្រៈទុំថេត» (តាម​សំដី​សៀម), តាម​ពិត​ត្រូវ​ហៅ «ក្ទម្ពទេស» ឬ «សម្បួរ​ទេស» : គេ​ច្រើន​ដាំ​ក្ទម្ពទេស​ធ្វើ​ជា​របង​ឈើ​រស់ ព្រោះ​ជា​ឈើ​រស់​ជាប់​បាន​យូរ គេ​អាច​ប្រើ​ត្រួយ, ផ្កា​និង ផ្លែ​ខ្ចី​ជា​អាហារ​បាន​ផង ។


កន្ទួតព្រៃ

ឈ្មោះ​ឈើ​ព្រៃ ផ្លែ​មាន​រស​ជូរ​លាយ​ចត់ ប្រើ​បរិភោគ ឬ​ធ្វើ​ថ្នាំ​បាន ។ 

រូបភាពដកស្រង់​ចេញពី៖ https://www.facebook.com/media/set/?set=a.262308717198931.56907.262302363866233&type=3

កន្ទួត (Gooseberry)

 ឈ្មោះ​ឈើ​មាន​ផ្លែ​មាន​រស​ជូរ ប្រើ​បរិភោគ​បាន ។ កន្ទួត​មាន​ពីរ​ប្រភេទ​គឺ កន្ទួត​ស្រុក, កន្ទួត​ព្រៃ ។ 

Tuesday, July 24, 2012

ល្បែងឱបត្រឡាច ឬ បេះឪឡឹក

            ល្បែង​ខ្មែរ​មាន​ច្រើន​បែប​ ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុង​ពេល​ថ្ងៃ ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុង​ពេល​យប់​ខែ​ភ្លឺ​  ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុង​ពេល​បុណ្យ​មាន​បុណ្យ​ចូល​ឆ្នាំ​ជា​ដើម​  ល្បែង​ខ្លះ​គេ​លេង​មិន​កំណត់​ពេល ។
            ល្បែង​ដែល​លេង​តែ​ក្នុង​ពេល​យប់​ខែ​ភ្លឺ​ ហើយ​មិន​ចាំ​បាច់​មាន​បុណ្យ​ទាន​អ្វី​នោះ​ មាន​ ល្បែង​ឱប​ត្រឡាច​ ឬ​ បេះ​ឪឡឹក​ ជាដើម ។
            ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​សប្បាយ​ របស់​ពួក​កុមារា​កុមារី​នៅ​គ្រប់​និគមជនបទ​នៃ​ប្រទេស​កម្ពុជា​ ។
            សកម្មភាព​របស់​អ្នក​លេង​ដូចរូបភាព​នេះ ៖



ល្បែងលាក់កន្សែង

            ល្បែង​លាក់​កន្សែង​  ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​​បុរាណ​កាល​តែង​លេង​សម្រាប់​ទី​កំសាន្ត​សប្បាយ​  នៅ​ពេលយប់​ខែ​ភ្លឺ​​ក្នុង​រដូវ​ចូល​ឆ្នាំ  ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់​នឿយ​ម្តង​ៗ ។
            មុន​ដំ​បូង​ ពួក​ក្មេង​ៗ​គេ​បបួល​គ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើង​ទៅ​ឲ្យ​អង្គុយ​ច្រ​ហោង​ដំកង់​ជា​វង់​មូល​ ដាក់​ដៃ​ទាំង​ពីរ​ទៅមុខ​លើ​ក្បាល​ជង្គង់​ក្នុង​ទី​ណា​មួយដែល​ជា​ទី​វាល​ស្រឡះ​រាប​​ស្មើ​ល្អ ។  ហើយ​គេ​យក​កន្សែង​ ឬ​ក្រមា​តូច​មួយ​មក​រុំ​មូរ​ឆ្មូល​រឹត​ឲ្យ​តឹង​ណែន​ល្អ​ ទុក​ជា​យ​បន្តិច​សម្រាប់​កាន់​យួរ​បាន​  ហៅ​ថា​ កន្សែង​ មាន​ម្នាក់​ក្រោក​ចេញ​ទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ​  ដើរ​ព័ទ្ធ​ជុំ​វិញ​យ៉ាង​លឿន​ ពី​ខាង​ក្រោយ​ខ្នង​អ្នក​អង្គុយ​​បញ្ឆោត​អ្នក​អង្គុយ​មិន​ឲ្យ​ដឹង​ខ្លួន​ថា​ គេ​លាក់​កន្សែង​ក្រោយ​ខ្នង​អ្នក​ណា ។​ 
            សកម្មភាព​របស់​អ្នក​លេង​ ដូច​រូប​ភាព​ខាង​ក្រោម​នេះ ៖


Friday, July 20, 2012

ល្បែងលោតអន្ទាក់

            ល្បែង​លោត​អន្ទាក់​ ជា​ល្បែង​​សម្រាប់​កុមារា​កុមរី​ជំទង់​ៗ​​លេង​ក្នុង​វេលា​យប់​ នៅ​រដូវ​ចូល​ឆ្នាំ ឬ នៅ​ពេល​ទំ​នេរ​ខ្លះ តាម​ដែល​គេ​ស្ម័គ្រ​ ។  បាន​ជា​គេ​ហៅ​ថា​ «​ល្បែង​លោត​អន្ទាក់​»  ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយ​ពួក​អង្គុយ​ច្រ​ហោង​ដំកង់​ ចាប​ចុង​ដៃ​គ្នា​ជា​អន្ទាក់​ដៃ ចាប់​ស្ទាក់​អ្នក​លោត​កុំ​ឲ្យ​លោត​ចូល​បាន​,  មួយ​ពួក​ទៀត​ ឈរ​ជុំវិញ​ចំា​លោត​រំលង​ឲ្យ​ចូល​ទៅក្នុង​អន្ទាក់​ដៃ​នោះ ។  របៀប​លេង​ល្បែង​នេះ​  គេ​ចែក​ពួក​អ្នក​លេង​ជា ២ ចំនួន​ស្មើគ្នា​ គឺ​ចាប់​តាំង​ពី ៥ ឬ ៦ នាក់​ម្ខាង​ឡើង​ទៅ ។ 
            សកម្មភាព​របស់​អ្នក​លេង​ដូចរូប​ភាពនេះ ៖


ល្បែងចាប់កូនខ្លែង

            ល្បែង​ចាប់​កូន​ខ្លែង​ ជា​ល្បែង​របស់​កុមារា​កុមារី​ជំទង់​ៗ តែង​តែ​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ នៅ​រដូវ​ចូល​ឆ្នាំ ឬ នៅ​ពេល​ទំនេរ​។
            សកម្ម​ភាព​របស់​អ្នក​លេង​ដូច​រូប​ខាង​ក្រោម​នេះ ៖



            ល្បែង​នេះ​ ពេល​លេង​គេចាត់​ម្នាក់​ដែល​មាន​មាឌ​មាំ​ធំ ឲ្យ​ធ្វើ​ជា​មេ​​ហ្វូង​ហៅ​ថា​មេមាន់​, ចាត់​ច្រើន​នាក់​ឲ្យ​ធ្វើ​ជាកូន​មាន់​ ហើយ​គេ​ចាត់​ម្នាក់​ទៀត​ឲ្យ​ធ្វើ​ជា​ខ្លែង ចាំ​ចាប់​កូន​មាន់​។ ម្នាក់​ៗ​គេយក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន​ ការពារ​កុំ​ឲ្យ​របូត​សំ​លៀក​។​

Friday, July 13, 2012

ល្បែងឈូង

            ល្បែង​ឈូង ជាល្បែង​មួយយ៉ាង​របស់​មនុស្ស​កម្លោះ​ក្រមុំ​ ឬ មនុស្ស​ចំណាស់​ៗ​ប្រុស​ស្រីទូទាំង​កម្ពុជរដ្ឋ គេតែង​លេង​នៅវេលា​យប់​ខែភ្លឺ​ក្នុង​រដូវ​ចូល​ឆ្នាំថ្មី (ខែចេត្រ​-ពិសាខ​)។ គេ​ចែក​គ្នា​ជា ២ ពួក​ ប្រុស​ ១ ពួក, ស្រី ១​ ពួក។ ក្នុង​ ១​ ពួកៗ មានគ្នា​ចំនួន​ពី​ ១០នាក់ ឬ ២០នាក់​ឡើងទៅ ឈរត្រៀម​ជា​ ២ ជួរ ទល់មុខ​គ្នា ឃ្លាតពី​គ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ។ គេយក​ក្រមា​ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល​ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ឲ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា​ «ឈូង» សម្រាប់​កាន់​បោះឬ​ចោល​ទៅមក​រក​គ្នា។
            សកម្មភាព​របស់​អ្នក​លេង​ដូច​រូប​ខាង​ក្រោម៖



ឈូង​មាន​ ២ បែប៖
១-ឈូង​ច្រៀង​រាំ
២-ឈូង​លោះខ្ញុំ

ល្បែងស្តេចចង់ ឬ ល្បែងអៀវ

           ល្បែងស្តេចចង់ ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិ-ស្រុក ទូទាំង​កម្ពុជ​រដ្ឋ​តែង​តែ​លេង​នៅ​ពេល​ទំនេរ​ក្នុង​វេលា​យប់​ខែ​ភ្លឺ។ អ្នក​លេង​មាន​ប្រុស​មាន​ស្រី​ច្រើន​នាក់​មិន​កំណត់​។ ពេល​លេង​គេ​ចែក​គ្នា​ជា ២ពួក​ ប្រុស​ ១ ពួក​ ស្រី ១ ពួក។ ក្នុង​បណ្តា​អ្នក​ទាំង​ ២ ពួកនោះ គេ​តាំង​ប្រុស​ឬស្រី​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្តេច​ ឲ្យ​អង្គុយ​នៅទីមួយចំ​កណ្តាល​ទី​ លើកៅ​អី​ឬ​លើវត្ថុ​អ្វី​មួយ​ មាន​ត្បាល់​ជា​ដើម​។
            សកម្ម​ភាព​របស់​អ្នក​លេង​ ដូច​រូប​ភាពនេះ៖



            កាល​អ្នកធ្វើស្តេច​អង្គុយ​លើ​ទី​ដ៏​សម​គួរ​មួយ​ហើយ​, ខាង​ស្រី​គេ​ឲ្យ​ស្រី​ម្នាក់​ដើរ​ចូល​ទៅ​ខ្សឹប​នឹង​ស្តេច​ថា​ ខ្លួនស្រឡាញ់ឈ្មោះ​ណាមួយ ឧបមាថា​ឈ្មោះ​ ក ឬ ខ ខ្សឹប​ហើយ​គេថយ​មក​អង្គុយ​ ឬក៏មក​ឈរ​នៅកន្លែង​ដើម​វិញ។​

Wednesday, June 27, 2012

បឹងយក្សឡោម

បឹង​យក្ស​ឡោម​មាន​ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទី​រួម​ខេត្ត​ រតនគិរី។ បឹង​ដ៏​ស្រស់​ស្អាត​នេះ​មាន​ទម្រង់​ដោយសារ​ភ្នំភ្លើង បន្ទាប់​ពី​បន្ទុះ​ភ្នំភ្លើង​មួយ​កាលពី​៤០០០​ឆ្នាំ​កន្លង​ទៅ​។ ការ​វាស់​ជម្រៅ​​បឹង​នេះ​មាន​ដល់​ទៅ​៨០០​ម៉ែត្រ និង​បង្ហាញ​អោយឃើញ​ទឹក​ថ្លាឈ្វេង​ជម្រៅ​ប្រហែល​៥០​ម៉ែត្រ​។​
​នៅ​ម្ខាង​នៅ​បឹង​មាន​កំពង់​ពីរ​ដែល​ធ្វើ​ពី​ឈើ​សម្រាប់​ទេសចរ​ទស្សនា​បឹង​អោយ​កាន់តែ​ជិត ប៉ុន្តែ​មនុស្ស​មួយចំនួន​មិន​អាច​ទ្រាំ​នឹង​ការ​ត្រាំ​ក្នុង​ទឹក​ដើម្បី​អោយ​មាន​កម្ដៅ​ខ្លួនប្រាណ​។​

Monday, June 18, 2012

អាហារពិសេស

អាហារពិសេសប្រចាំស្រុក​ ស្គុន ខេត្ត​ កំពង់ចាម


Sunday, June 17, 2012

ទេសភាពស្រុកស្រែ​ក្បែភ្នំសំពៅ



រមណីដ្ឋានទឹកធ្លាក់ «សុភមិត្រ»

ជា​តំបន់ មួយ​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ​មកមាន​កំពស់​២៦ម​ចេញ​ពីខ្ពង់រាប​ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​និង​សា​ធារណ​រដ្ឋឡាវ។ នៅ​ក្នុង​រដូវ​ភ្លៀង​នៅ​ពេល​ដែល​ទឹក​ទន្លេ​ចាប់​ផ្តើម​ឡើង​ពេញ​ប្រៀប​មាត់​ច្រាំង​ដោយ​ទំហំ​ទឹក​ធំ ​និង​ ល្បឿន​កាន់​តែ​ខ្លាំង​នោះ ​បាន​បង្កើត​ឲ្យ​មាន​ទស្សនីយភាព​កាន់​តែ​ស្រស់ស្អាត​ គួរ​ជា​ទី​គយគន់​ជា មួយ​ផ្សែង​អ័ព្វ​ដែល​បាន​ផុស​ចេញ​ពី​ទឹក​ដែល​កំពុង​ធ្លាក់​។ ​