Tuesday, November 13, 2012

បង្អែមការ៉េមបំពង

បង្អែមការ៉េមបំពង បី​ដូច​ជា​ដុំ​ទឹក​កក​ត្រជាក់​ស្រោ​ប​ដោយ​ថ្ម​ភ្នំ​ភ្លើង
ការ៉េម​​បំពង​ គឺជា​បង្អែម​ដែល​ធ្វើ​ឡើង​ពី​ដុំ​កា​រ៉េម​មូល​ដូច​បាល់ ដែល​គេ​យក​ទៅ​ជ្រលក់ម្សៅ រួច​ដាក់​វា​បំពង​ក្នុង​ខ្លាញ់ ឬប៊័រ ធ្វើយ៉ាងណាកុំឲ្យវារលាយ។


បង្អែមក្ដៅលាយត្រជាក់នេះ មាន​ប្រវត្តិ​ដំណាល​ខុសៗ​គ្នា​។​ ឯកសារខ្លះនិយាយថា ការ៉េមបំពងត្រូវ​បាន​បង្កើត​​នៅ​ក្នុង​ពិ​ព័រ​ណ៍​ពិភព​លោកក្រុង ឈីកាហ្គោ កាល​ពី​ឆ្នាំ​១៨៩៣។ ខ្លះទៀតថា កាលពីឆ្នាំ១៨៩៤ ក្រុមហ៊ុនហ្វីឡាដែលហ្វៀ បាន​ផលិត​បង្អែម​ថ្មី​ដែល​ធ្វើ​ឡើង​ពី​ដុំ​ការ៉េម​ស្រោប​ដោយ​ម្សៅ​នំ​ស្រួយ​ ដែល​គេ​យក​ទៅ​បំពង​ជាមួយ​នឹង​ប៊័រ។ វា​ត្រូវបាន​គេ​ទទួ​លទាន​ភ្លាម​ៗដើម្បី​រក្សា​សី​តុណ្ហភាព​សម្បក​ខាង​ក្រៅ​ឲ្យ​ក្តៅ ហើយ​ស្នូល​ខាង​ក្នុង​ឲ្យ​នៅ​កក​ដដែល។ អំណះ​អំ​ណាង​ទី​៣ បាន​និយាយ​ថា ការ៉េម​បំពង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ភោ​ជនីយ​ដ្ឋាន​អាហារ​បំពង​របស់​ជប៉ុន​នៅ​ទសវត្សរ៍ ឆ្នាំ​១៩៦០។

ជាទូទៅ​ ដុំ​ការ៉េម​ច្រើន​តែ​ត្រូវ​បាន​គេ​ក្លាស្សេ​ក្នុង​សី​តុណ្ហភាព​ត្រជាក់​បំផុត​ខុស​ពី​ធម្មតា។​បន្ទាប់​មក​គេ​យក​វា​ទៅ​ប្រឡាក់​ជាមួយ​ពង​មាន់​ឆៅ​មុន​នឹង​ជ្រលក់​ក្នុង​ម្សៅ​ពោត ឬកម្ទេច​នំ​គុកគី។​ បន្ទាប់​មក​ទើប​គេ​យក​ទៅ​បំ​ពង។
ដោយ​សារ​តែ​ការ៉េម​កក​រឹង​ខ្លាំង​ ដូច្នេះ​ក្នង​អំឡុង​ពេល​បំពង​ប៊័រក្តៅៗ​វា​មិន​អាច​រលាយ​បាន​ឡើយ។ ក្រោយ​ពី​បំពង​រួច​ហើយ​គេ​យក​វា​ទៅ​រោយ​ស្ករស​ សូកូឡា​ ឬ​ទឹក​តំណាប់​រស​ជាតិ​ផ្សេងៗតាម​ការ​ច្នៃ​ប្រឌិត។
ជាទូទៅ​ប្រសិន​បើ​ការ៉េម​ត្រូវបាន​គេ​ប្រឡាក់​ជាមួយ​ពងមាន់​ឆៅ​ ស្រទាប់​ស៊ុត​នោះ​កម្រ​ឆ្អិន​ណាស់​ដោយ​សារ​វា​ឆ្លង​សីតុ​ណ្ហភាព​ត្រជាក់​ពី​ដុំ​ការ៉េម។
នៅ​អាស៊ីការ៉េម​បំពង​​ភាគ​ច្រើន​មាន​រស់​ជាតិ​តែ​បៃតង​ វ៉ានីឡា ត្រាវ និង​សណ្តែក​ក្រហមជាដើម​៕

No comments:

Post a Comment