Tuesday, July 31, 2012

ល្បែងប្រជល់មាន់

           ល្បែងប្រជល់មាន់ ជាល្បែងមួយយ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ ទូទៅក្នុងកម្ពុជរដ្ឋគេតែងលេងកំសាន្តក្នុងវេលាយប់ សមាសភាពនៃអ្នកលេងល្បែងនេះមានគ្នា នាក់គឺ​​ប្រុស​​ម្នាក់ធ្វើមាន់ឈ្មោលស្រីម្នាក់ធ្វើមាន់ញី ប្រម្នាក់ស្រីម្នាក់ធ្វើជាអ្នកចាំឲ្យទឹកមាន់ ពេលលេងប្រុសម្នាក់ស្រីម្នាក់ដែលធ្វើមាន់ចូលទៅឱនក្រាបទទ្ទឹមគ្នាមួបែរមុខទៅខាងជើង មួយបែរមុខទៅខាងត្រូង ប្រុសម្នាក់ដែលធ្វើជាអ្នកចាំឲ្យទឹកចូលទៅឈរក្បែរមាន់ឈ្មោលមាន់ញីរបស់ខ្លួនចាំឲ្យទឹកមាន់ខ្លួន
            សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ



         ​ពេលរៀបឲ្យមាន់ជល់គ្នាម្ចាស់មាន់គេទះដៃស្រែកឡើងថា «យើងបានគ្នាហើយ» បន្ទាប់ពីម្ចាស់មាន់ស្រែកតួមាន់ក៏រៀបខ្លួនចូលទៅដល់ដោយកាងដៃឡើងធ្វើបែបមាន់ទទះស្លាប ហើយដើរឱន ចូលទៅឈរជិតគ្នាមានអាការដូចអួតជល់គ្នាតែមិនឲ្យប៉ះទង្គិចស្មាឬប៉ះដៃគ្នាទេ គ្រាន់តែលើកដាក់ដៃទាំង តាមចង្វាក់ពាក្យច្រៀងរបស់ម្ចាស់មាន់ប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលនោះម្ចាស់​​មាន់គេច្រៀង​​ឡើង​ថា «មាន់​នាង​នីវ៉ឺយៗ ជល់​នឹង​មាន់​នាង​នល់​ លោក​​ឲ្យ​ប្រជល់​ វ៉ឺយៗ មាន់យើង​ឈ្នះ​គេ»។ កាល​ម្ចាស់​មាន់​ច្រៀង​ហើយ​ មាន់​ទាំង​ពិរ​ក៏លោត​ចូល​ទៅ​ឈរ​កណ្តាល​វង់​ ហើយ​លោត​​ចេញ​មក​វិញ​ ចេញ​មក​វិញ​ហើយ​ចូល​ទៅ​វិញ​ទៀត​ ដោយ​ធ្វើ​អាការ​ទទះ​ស្លាប​ដូច​មុន ម្ចាស់​មាន់​ក៏​ស្រែក​ច្រៀង​ដូច​មុន​ម្តង​ទៀត ។
            មាន​ខាង​ណា​មាន​អាការ​ក្លៀវ​ក្លា​ស្វាហាប់​ខ្លាំង​ពូកែ​ជាង​គេ ក្នុង​វេលា​ជល់​ គេ​ទុក​ជា​ឈ្នះ ។ កាល​បើ​មាន់​ ១​ គូមុន​ ដឹង​ឈ្នះ​ចាញ់​ហើយ​ ម្ចាស់​មាន់​គេ​ឲ្យ​មាន់​ផឹក​ទឹក​ គឺ​ឲ្យ​ផឹក​ទឹក​ត្នោត ឬឲ្យ​ស៊ី​បបរ​ជាដើម ជា​កំសាន្ត​សប្បាយ ហើយ​គេ​រៀប​ចំ​ប្រជល់​សា​ជា​ថ្មី​ត​ទៅ​ទៀត ។ គេ​លេង​តែ​របៀប​នេះ​ រហូត​ដល់​ពេល​ឈប់​ ។
            ល្បែង​នេះ​អាច​រាប់​ចូល​ក្នុង​កីឡា​សម្រាប់​បង្ហាត់​ក្មេង​ឲ្យ​មាន​ទំលាប់​ប្រកាន់​នូវ​សេចក្តីក្លាហាន​បាន។


សំគាល់៖ អត្ថ​បទដក​ស្រង់​ចេញពី​សៀវ​ភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភ​លើក​ដំបូងដោយ ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។

No comments:

Post a Comment