Wednesday, November 28, 2012

សារៈប្រយោជន៍របស់ ដើមត្នោត


ជាមោទនភាពមួយ ដែលខ្មែរបានច្នៃវត្ថុធាតុដើមរបស់ខ្លួន ឲ្យ​ទៅជាផលិតផល ដែលជាតម្រូវការសម្រាប់ ប្រជា​ជន​ខ្មែរ​។ វាមានធាងធំៗ និងមានកំពស់ពី ១០ ទៅ ២៥ ម៉ែត្រ ដើមត្នោត ត្រូវបានគេប្រកាសជានិមិត្តរូប ដើម​ឈើ​ជាតិ​នៃ​ ព្រះរាជាណាចក្រកម្ពុជា ដូចមានចែង ស្រាប់​ក្នុង​ព្រះ​រាជ​ក្រឹត្យចុះថ្ងៃទី ២១ មិនា ឆ្នាំ២០០៥ ។

ដើមត្នោតត្រូវបានគេចាត់ទុកជា មរតជាតិមួយ ហើយ​ត្រូវ​បាន​ដាក់នៅក្នុងក្រដាស់ប្រាក់ ៥០០រៀល ទៀតផង មាន​នៅ​ស្ទើរគ្រប់ ទីកន្លែងក្នុងព្រះរាណាចក្រកម្ពុជា។ ដើម​ត្នោត​បាន​ផ្តល់​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​ចំពោះ​ប្រជា​ជនខ្មែរ ជាច្រើន។ គ្រប់ផ្នែកនៃដើម ត្នោតនេះ បាន​ផ្តល់​ជាសម្ភារៈប្រើប្រាស់ជាច្រើន សំរាប់គេហដ្ឋាន។ បើ​និយាយ​ទៅដើមត្នោត វា​ជា​រុក្ខ​ជាតិ​ដែល​មាន​ប្រយោជន៍​ដ៏​សំខាន់​ តាំងពី ស្លឹក ធាង ដើម ផ្លែ សូម្បីតែ ស្រកី ឬស និង​បន្តូល វាក៏មានប្រយោជន៍ដែរ។ ដើម​របស់​វា​គេ​អាច​យក​ធ្វើជា​ចង្កិះ ស្លាបព្រា សម ចាន ពែងតែ ពែងកាហ្វេ និងចានទាបជាដើម។ ស្លឹករបស់វាយកមក ប្រក់ដំបូលផ្ទះ ធ្វើជា ជញ្ជាំង កន្ទេល កញ្ជ្រែង ផ្លិត និងមួកជា ដើម។ មែកធាងរបស់វាអាចយកមកធ្វើជារបង ខ្សែ ឬ ខ្សែ​ស្បែក​ជើង​ផ្ទាត់​។ ស្រកីវាយកមកបង្កាត់ភ្លើង ឬសវា សម្រាប់ដុត និងបណ្តូល វាយកទៅស្លរបានយ៉ាងឆ្ងាញ់ទៀតផង។ ចំណែក​ទឹក​ត្នោត អាចយកមកពិសារបានភ្លាមៗយ៉ាងផ្អែម ហើយវាអាចធ្វើទឹកត្នោតជូរ ធ្វើស្ករ ឬទឹកខ្មេះ ជា​ពិសេស​បច្ចុប្បន្ន​នេះ​គេអាចយកធ្វើស្រាបានទៀតផង។ ចំណែកឯផ្លែត្នោតវិញ អាចយកមកពិសារស្រស់ៗ និងយកទៅធ្វើ ជាបង្អែម-ល-។

គួររំលឹកថា ក្រោយពីប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើនទាំងគ្រប់វិស័យ ដើម​ត្នោត​ជា​រុក្ខ​ជាតិ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ ត្រូវបានគេកាប់ បំផ្លាញជាន្តបន្ទាប់ ធ្វើឲ្យដើមត្នោតបាត់បង់បន្តិចម្តងៗជាលំដាប់។

No comments:

Post a Comment