សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ
៖
ពួកទី ១
អង្គុយច្រហោងដំកង់គ្នាជាងវង់ ឃ្លាតពីគ្នាល្មមលោត ឬកាងដៃទាំងពីរខាងបាន
ហើយចាប់ចុងដៃគ្នានិងគ្នា មើលទៅឃើញភាពដូចជាអន្ទាក់ ។
ពួកទី ២
ឈរជុំវិញ ចាំលបឆ្មក់ លោតចូលក្នុងអន្ទាក់ដៃរបស់ពួកទី ១ ។
ពេលលេង
ពួកទាំង ២ នេះ សុទ្ធតែប្រុងប្រយ័ត្នរៀងខ្លួនគឺមុននឹងលោតចូល ពួកអ្នកឈរគេធ្វើរ៉ែរ៉រៗ
ជុំវិញពួកអ្នកអង្គុយ ឲ្យពួកអ្នកអង្គុយភ្លេចខ្លួន ឬពួកអ្នកលោតគេចាត់ឲ្យពួកគេខ្លះទៅពួននៅទីឆ្ងាយ
ហើយឲ្យលួចរត់ពីចម្ងាយមកលោតចូលតែម្តងក៏មាន ។ ចំណែកខាងពួកអ្នកអង្គុយធ្វើអន្ទាក់ក៏ប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យពួកអ្នកលោត លោតផ្លោះចូលមកក្នុងរង្វង់បាន
។ ឯពួកអ្នកអង្គុយគេលើដៃឡើង ដោយប្រញាប់ជាបន្ទាន់ដើម្បីកុំឲ្យគេលោតចូលបាន
ឬដើម្បីលើកដៃគះឲ្យប៉ះជើងអ្នកលោត ។
បើអ្នកអង្គុយគះប៉ះជើងអ្នកលោតបានហើយ គេទុកអ្នកលោតជាចាញ់ អ្នកធ្វើអន្ទាក់ជាឈ្នះ
ហើយអ្នកឈ្នះក្រោកឈរឡើងចាំលោត ឲ្យអ្នកចាញ់ទៅអង្គុយធ្វើអន្ទាក់វិញ ។ ឯពួកអ្នកលោតនោះ បើមានអ្នកណាម្នាក់លោតចូលបានដោយស្រួលគេឲ្យគ្នាគេទាំងអស់ចូលតាមទៅក្នុងវង់អន្ទាក់នោះ
ហើយពួកអ្នកលោតចូលបាននោះ គេនាំគ្នាលោតចេញវិញ គឺអ្នកលោតចូលបាននោះ គេឈរគ្រប់គ្នាគាបជើងលើអន្ទាក់ដៃអ្នកអង្គុយគ្រប់គ្នា
ទុកជើងម្ខាងនៅក្នុងជើងម្ខាងនៅក្រៅអន្ទាក់ដៃនោះ ។ បើក្នុងបណ្តាពួកអ្នកលោតនោះ មានអ្នកណាម្នាក់
លោតចេញដោយស្រួលបានមិនប៉ះដៃអ្នកអង្គុយ
គេនាំគ្នាចេញតាមទាំងអស់ ។ តែការចេញនិងចូលបាននោះត្រូវចេញ
ឬចូលឲ្យចំច្រកដែលលោតរំលងបាននោះ បើខុសច្រកនោះទេទុកជាចាញ់ ។ ហើយការលោតចូល ឬលោតចេញនោះត្រូវតែលោតម្តងម្នាក់
បើជួនជាស្របពីរនាក់ស្មើគ្នា ក៏គេទុកជាចាញ់ដែរ ។ គេចេះតែផ្លាស់ប្តូរគ្នាលេងតាមរបៀបនេះរៀងទៅដរាបដល់ពេលឈប់
។
ល្បែងនេះ
ជាល្បែងកំសាន្តមួយយ៉ាង ដែលចាត់ចូលក្នុងកីឡាហាត់ប្រាណ គឺហាត់កាយឲ្យមានសុខភាព មានកម្លាំងកាយរឹងប៉ឹង
ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យចេះប្រុងប្រយ័ត្ន ចេះប្រើគំនិតឲ្យវាងវៃកុំឲ្យអ្នកដទៃបំភ័ន្តបាន
។
សំគាល់៖ អត្ថបទដកស្រង់ចេញពីសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភលើកដំបូងដោយ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។
សំគាល់៖ អត្ថបទដកស្រង់ចេញពីសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភលើកដំបូងដោយ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។
No comments:
Post a Comment