នំកូនត្រី និងនំពងត្រី
ខ្លះហៅនំនេះថា បាញ់ចាយនឿក (banh chai nuoc) គឺជាភាសាវៀតណាម សំរាប់ហៅនំរបស់ខ្មែរ នៅពេលគេលុកលុយ ប្រទេសខ្មែរ យកប្រទេសយើង ក្រោមអំណាច បានហើយ ក៏រំលាយអ្វីៗដែលជារបស់ភាសា និងវប្បធម៌ ជាតិយើង ចោលអោយអស់ពីទឹកដីខ្មែរក្រោមទៅ។ ការពិតនំនេះ មានឈ្មោះជាខ្មែរហៅថា នំពងត្រី ធ្វើពីម្សៅអង្ករ ដំណើប មានសណ្តែកបាយ ជាស្នូល ដែលមានពណ៌លឿង ដូចពងត្រី និងមានទឹកផ្អែម ធ្វើពីស្ករត្នោត ឬស្ករអំពៅ រោយល្ងលីង។ នៅតំបន់ខ្លះ គេថែមទឹកខ្ទិះដូង មុននឹងបរិភោគ។ ទាំងអស់នេះ សុទ្ធតែជាធនធាន របស់ខ្មែរ ជនជាតិ កំណើតដើម លើទឹកដីចេនឡា។ ចំណែកនំម្សៅ ដែលគេលុញ តូចៗ បណ្តែតជាមួយនំពងត្រី តែគ្មានស្នូល គេហៅថា នំកូនត្រី។ អ្នកខ្លះ ដែលចូលចិត្ត លើកជើងបញ្ចើចខ្លួន ជាជាតិចិន ចូលចិត្ត ហៅនំកូនត្រី ថាជា នំអ៊ី។ ក្រោយមកទៀត មានខ្មែរយើង ខ្លះដែលចូលចិត្ត បង្អួតបញ្ចេញ ខ្លួន ថា ជាជនដែលចេះភាសាបរទេសច្រើន ឬចូលចិត្តអែបអប បរទេស មិនសូវចូលចិត្ត ហៅឈ្មោះ ជាភាសាខ្មែររបស់ខ្លួនទេ ចេះតែនំគ្នា ហៅថា បាញ់ចាយនឿក ឬ នំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះដើមកំណើតរបស់យើង ក៏ត្រូវរលាយបាត់បង់ទៅ ជាពិសេស នៅតាមទីក្រុងធំៗ ដែលបរិបូណ៌ទៅដោយមនុស្ស ចំណូលថ្មី និងមនុស្ស ដែលចូលចិត្ត ត្រងទទួលវប្បធម៌បរទេស។
នំកូនត្រី ឬ នំពងត្រី នេះ មានប្រវត្តិជារបស់ខ្មែរតាំង ពីយូរមកហើយ ហើយវាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់
គ្រឿងផ្សំ:
- ម្សៅដំណើប១កញ្ចប់ ១Kg
- សណ្តែកបាយ ០.៥Kg
- ល្ង ១កញ្ចប់
- ស្ករសរ ០.៥Kg
- ស្ករត្នោត ០.៥Kg
- ដើមខ្ទឹម, ម្រេច, ខ្ទេះដូង, ខ្ញី១ដុំ
របៀបធ្វើ:
កាច់កម្សៅដំណើបឲ្យស្អិតចូលគ្នា សណ្តែកបាយស្ងោរឲ្យឆ្អឹន រួចយកមកឆាជាមួយនិងខ្ទឹម ម្រេចស្ករបន្តិច អំបិលបន្តិច ស្ករសរ និង ស្ករត្នោតរម្ងាស់ជាមួយទឹកខ្ទេះដ ូង ខ្ញីហាន់ជាបន្ទះស្តើងៗ ដាំទឹកឲ្យពុស យកម្សៅមកខ្ចប់ជាមួយសណ្តែកបាយដែល ឆារួច ខ្ចប់យ៉ាង ណាឲ្យជិតមិនអោយចេញស្នូល រួចដាក់ចូលក្នុងទឹកក្តៅកំពុងពុះ រង់ចាំរហូតដល់ឆ្អឹន ពេលឆ្អឹនស្រង់យកមកក្នុងទឹកស្ករដ ែលរម្ងាស់ ហើយលាយជាមួយខ្ញីជាការស្រេច។
- ស្ករសរ ០.៥Kg
- ស្ករត្នោត ០.៥Kg
- ដើមខ្ទឹម, ម្រេច, ខ្ទេះដូង, ខ្ញី១ដុំ
របៀបធ្វើ:
កាច់កម្សៅដំណើបឲ្យស្អិតចូលគ្នា សណ្តែកបាយស្ងោរឲ្យឆ្អឹន រួចយកមកឆាជាមួយនិងខ្ទឹម ម្រេចស្ករបន្តិច អំបិលបន្តិច ស្ករសរ និង ស្ករត្នោតរម្ងាស់ជាមួយទឹកខ្ទេះដ
I think you should really mind your wording when writing such article. Nationalism could not be involve with the fact. This is originally Chinese influence. This is not Khmer original. And there is nothing wrong to accept the fact and embrace this fusion of culture.
ReplyDelete