Sunday, June 17, 2012

រមណីដ្ឋានទឹកធ្លាក់ «សុភមិត្រ»

ជា​តំបន់ មួយ​ដែល​ទន្លេ​មេគង្គ​ហូរ​ឆ្លង​កាត់​ចុះ​មកមាន​កំពស់​២៦ម​ចេញ​ពីខ្ពង់រាប​ ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​និង​សា​ធារណ​រដ្ឋឡាវ។ នៅ​ក្នុង​រដូវ​ភ្លៀង​នៅ​ពេល​ដែល​ទឹក​ទន្លេ​ចាប់​ផ្តើម​ឡើង​ពេញ​ប្រៀប​មាត់​ច្រាំង​ដោយ​ទំហំ​ទឹក​ធំ ​និង​ ល្បឿន​កាន់​តែ​ខ្លាំង​នោះ ​បាន​បង្កើត​ឲ្យ​មាន​ទស្សនីយភាព​កាន់​តែ​ស្រស់ស្អាត​ គួរ​ជា​ទី​គយគន់​ជា មួយ​ផ្សែង​អ័ព្វ​ដែល​បាន​ផុស​ចេញ​ពី​ទឹក​ដែល​កំពុង​ធ្លាក់​។ ​
ចំណែក​ឯ​នៅ​ក្នុង​រដូវប្រាំង​វិញ ​ទឹក​ក៏ចាប់​ ផ្តើម​ចុះស្រក​ បាន​នាំ​ឲ្យ​ទីនេះ​លេច​ចេញ​នូវ​ទេសភាព​ល្អ​ត្រកាល​ ប្រែ​ក្លាយ​ជា​វាល​ ដែល​រំលេច ដោយ​ថ្មពណ៌​ក្រហម​ ខ្មៅ​ និង​ស ។​ តែ​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​លេង​នៅ​ទីនោះ ​ក៏​ត្រូវ​​ប្រយ័ត្ន​ នឹង​ដុំ​ថ្ម​ស្រួចៗ​រដិបរដុប​ដែល​នៅ​ទីនោះ​ផងដែរ។


​ទឹក​ធ្លាក់​សុភមិត្រ​ គឺជា​តំបន់​មួយ​ដែល​ទឹក​ទន្លេមេគង្គ​ហូរ​ឆ្លង​កាត់ ​​ហើយ​ស្ថិត​ នៅ​ក្នុង​ឃុំ ​ព្រះរំកិល ​ស្រុក​ថា​ឡាបូរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង ​និង​ស្ថិត​ក្នុង​ភូមិ ​កំពង់​ស្រឡៅ ​ស្រុកឆែប ​ខេត្ត​ព្រះវិហារ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។















2 comments: