សកម្មភាពរបស់អ្នកលេងដូចរូបខាងក្រោមនេះ
៖
ល្បែងនេះ
ពេលលេងគេចាត់ម្នាក់ដែលមានមាឌមាំធំ ឲ្យធ្វើជាមេហ្វូងហៅថាមេមាន់, ចាត់ច្រើននាក់ឲ្យធ្វើជាកូនមាន់
ហើយគេចាត់ម្នាក់ទៀតឲ្យធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់ៗគេយកក្រមាក្រវាត់ចង្កេះឲ្យតឹងណែន
ការពារកុំឲ្យរបូតសំលៀក។
គេនាំគ្នាបង្កាត់ភ្លើងឲ្យបានជាភ្នក់តូច ដោយគំទេចឧស ហើយម្នាក់ដែលធ្វើមេមាន់បញ្ជាឲ្យកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួរ រួចដើរក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះ មេមាន់ពោលពាក្យចំអកឡកឡឺយឲ្យន័យទៅខ្លែងថា៖
គេនាំគ្នាបង្កាត់ភ្លើងឲ្យបានជាភ្នក់តូច ដោយគំទេចឧស ហើយម្នាក់ដែលធ្វើមេមាន់បញ្ជាឲ្យកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួរ រួចដើរក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះ មេមាន់ពោលពាក្យចំអកឡកឡឺយឲ្យន័យទៅខ្លែងថា៖
ចាប់កូនខ្លែងប្រឡែងកូនអក
ពពេចញ៉ែកញ៉ក
កូនអញតែមួយ។
ជីកអន្លុងដាំត្រកួន
ទន្សាយរត់ពួន
ត្រកួនឡើងលាស់។
ទៀន
១ គូតាំងយូបាំងព្រះ
លើកដៃសំពះ ដូនៗសុំភ្លើង។
ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ,
កាលបានឮមាន់និងកូនមាន់ស្រែកដូច្នោះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា
«ដូនៗសុំភ្លើង !» ។
មាន់ឆ្លើយថា ៖ រលត់
ខ្លែងសុំថា ៖
សុំមួយអង្កត់
មាន់ឆ្លើយថា ៖ រលាយ
ខ្លែងសុំថា ៖
សុំទឹកបាយ
មាន់ឆ្លើយថា ៖ ឆ្កែលិទ្ធ
ខ្លែងសុំថា ៖
សុំកាំបិត
មាន់ឆ្លើយថា ៖ មិនទាន់ប្រុង
ខ្លែងសុំថា ៖
សុំល្ហុង
មាន់ឆ្លើយថា ៖ មិនទាន់ដាំ
ខ្លែងសុំថា ៖
សុំថ្នាំ
មាន់ឆ្លើយថា ៖ មិនទាន់ហាល
ខ្លែងសុំថា ៖
សុំផាល
មាន់ឆ្លើយថា ៖ មិនទាន់សិត
ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើងនោះ
។
ចំណែកមេមាន់ក៏នាំគ្នារបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង
និងភ្នក់ភ្លើង ហើយស្រែកច្រៀងទាំងមេទាំងកូនថា៖
ចាប់កូនខ្លែងប្រឡែងកូនមាន់
(បន្ទរ) អាឡយ ៗ
បើមេទៅទាន់
យកមាន់ទៅលាក់ (បន្ទរ) អាឡយ ៗ
លាក់ទុកឯណា
លាក់ក្បាលដំណេក (បន្ទរ) អាឡយ ៗ
រលឹកពីដេក
វាយមាន់តូងតាង ។
មាន់ច្រៀងចប់ក៏ឈប់ឈរតម្រៀបគ្នា។
ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា
«ដូនៗ
សុំភ្លើង» ។
មាន់ឆ្លើយថា
«ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ» រួចក៏ដើរព័ទ្ធជុំវិញខ្លែងនិងភ្នក់ភ្លើង
ហើយច្រៀងតទៅទៀតថា៖
ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម (បន្ទរ) អាឡយ ៗ
ខ្លែងអើយកុំលោម មិនបានមានទេ (បន្ទរ) អាឡយ ៗ
ហើយឈរស្ងៀម
។
ខ្លែងក៏និយាយទទូចសុំកូនថា៖
ខ្លែងសុំថា ៖
ដូនៗ ឲ្យសុំកូនមុខ
មាន់ឆ្លើយថា ៖ ឪពុកមិនឲ្យ
ខ្លែងសុំថា ៖
សុំកូនក្រោយ
មាន់ឆ្លើយថា ៖ កំបាក់កំបែកយកចុះ
ខ្លែង កាលបានឮមេមាន់ថា
ឲ្យកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូនណាដែលនៅក្រោយគេ, ឯមេមាន់ខំប្រឹងការពារកូនរបស់ខ្លួនកុំឲ្យគេបេះយកបាន, ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗ បាន ។ ជួនក៏ខ្លែងបេះយកកូនបានម្តង ១ ម្តង ២ ទាល់តែអស់
ជួនក៏បេះបានតែ ១ ។ តែគេមានល័ក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំង
ហើយកូននោះគេក្រាបទៅនឹងដី នោះមេខ្លែងមិនត្រូវចាប់គេទេ
។ កាលអស់កម្លាំងហត់រៀងខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្តូរគ្នាលេងតទៅទៀត
គេលេងតែរបៀបនេះរហូតដល់ពេលឈប់ ។
ប៉ុន្តែល្បែងបែបដូចគ្នានេះ នៅស្រុកខ្លះ គេហៅតម្រូវន័យតាមរបៀបលេងថា «ល្បែងខ្លែងចាប់កូនមាន់ » ក៏មាន ។
ល្បែងនេះ ជាការបង្ហាត់មនុស្សឲ្យចេះប្រុងស្នៀត
ប្រុងស្មារតីឲ្យរហ័សរហួន ចេះការពារខ្លួននិងគ្រួសារផង ។
សំគាល់៖ អត្ថបទដកស្រង់ចេញពីសៀវភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភលើកដំបូងដោយ ពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។
No comments:
Post a Comment