Monday, November 19, 2012

បបរពោត

បបរពោតផ្អែមឆ្ងាញ់ហើយស្រួលធ្វើជា​មួយ​ការធ្វើងាយៗតែប៉ុណ្ណោះមិត្ដអ្នកអាននឹងមានបង្អែមមួយមុខផ្អែម ឆ្ងាញ់​សម្រាប់​ស្វាគមន៍រដូវក្តៅភ្លាម។
ក-គ្រឿងផ្សំ
ពោតខ្ចី ២-៣ផ្លែ ម្សៅមីមួយកូនចាន ស្ករ ០,៥ខាំ ខ្ទិះដូង១០០ម.ល អំបិលកន្លះស្លាបព្រា ម្សៅពោតមួយស្លាបព្រា។
ខ-របៀបធ្វើ
ពោតឈូសយកតែសាច់។ ដាក់ឆ្នាំងដាំទឹកជា២ចាន ដាក់សាច់ពោតនិងស្នូលពោតចូលស្ងោរជាមួយគ្នា រហូត​ដល់​គ្រាប់​ពោតឆ្អិនល្អស្រង់ស្នូលពោតចោល។ ដាក់ស្ករចូលឆ្នាំងពោត បើកភ្លើងតូច ដើម្បីឱ្យស្ករជ្រាបសព្វសាច់ពោត។ កូរ​ម្សៅ​មី​ឱ្យ​រលាយសព្វក្នុងទឹកជាមួយកែវ ដួសសន្សឹមៗ ទឹកម្សៅដាក់ចូលឆ្នាំងបង្អែមដែលកំពុងរម្ងាស់លើចង្ក្រាន ហើយ​កូរ​តិច​ៗ​រហូត​ម្សៅមីឡើងថ្លា ពន្លត់ភ្លើងទុកមួយអន្លើ។ យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងម្សៅ​ពោត​និង​អំបិល​ចូល​គ្នា​ដាំ​លើ​ចង្រ្កាន​ បើកភ្លើងតូចនិងកូរបណ្ដើរៗរហូត​ខ្ទិះ​ដូង​ដាច់ទឹកអស់។
ពេល​បរិភោគ ដួសបង្អែមដាក់ចានហើយស្រូបខ្ទិះដូងពីលើបន្ដិចហូបបានទាំងក្ដៅទាំងត្រជាក់ ឆ្ងាញ់ពិសាដូចគ្នា។


No comments:

Post a Comment