សង់ខ្យាល្ពៅ
សង់ខ្យាល្ពៅ បង្អែមខ្មែរដែលនៅតែទទួលការពេញនិយមដល់សព្វថ្ងៃ
បង្អែម នេះងាយស្រួលក្នុងការធ្វើ និងតម្រូវឲ្យមានគ្រឿងផ្សំរួមមានល្ពៅចាស់មួយផ្លែ ពងមាន់៥គ្រាប់ ខ្ទិះដូង ១កូនចាន ស្ករស៤ស្លាបព្រា និងអំបិល១កូនស្លាបព្រា ដើម្បីបង្កើនរសជាតិផ្អែមមុតដល់សង់ខ្យា។
វិធីធ្វើបង្អែមនេះគឺ ដំបូងត្រូវយកល្ពៅទៅលាងទឹកឲ្យស្អាត រួចចោះត្រង់បរិវេណទងរបស់វា ដើម្បីខ្វេះយកគ្រាប់ល្ពៅចេញ។ បន្ទាប់មកត្រូវយកពងមាន់ ដោយដួសយកតែផ្នែកក្រហម យកមកវាយឲ្យបែកស្មើសាច់ រួចលាយជាមួយខ្ទិះដូង។ ចាប់ផ្ដើមវាយល្បាយឲ្យស្មើសាច់ម្ដងទៀត រួចដាក់ស្ករស និងអំបិលបន្តិចដើម្បីឲ្យមានរសជាតិផ្អែមមុត រួចទើបដួសដាក់ចូលក្នុងផ្លែល្ពៅ និងយកទៅចំហុយរយៈពេល១ធូប នោះជាការស្រេច៕
No comments:
Post a Comment