Tuesday, September 23, 2014

ផលប្រយោជន៍​ស្លឹក​តើយ​មាន​ពណ៌​បៃតង​ស្រស់​ក្លិនក្រអូប​និង​ជា​ឱសថ​ព្យាបាល​រោគ

ខេត្តកំពង់ឆ្នាំង ៖ ស្លឹក​តើយ​ជា​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​ស្ថិត​ក្នុង​ពពួក​រំចេក ប៉ុន្តែ​រុក្ខ​ជាត​នេះ​ស្លឹក​វា​មាន​ពណ៌​បៃតង​ស្រស់ មាន​ក្លិនក្រអូប​ប្រហើរ និង​គ្មាន​បន្លា​ដូច​ស្លឹក​រំចេក​ទេ ។ តាំងពី​បុរាណកាល​មក​ខ្មែរ​យើង​តែង​បាន​យក​វា​មក​ប្រើប្រាស់​ដាក់​ជាមួយ​ បង្អែម​ដើម្បី​មាន​ក្លិនក្រអូប​ប្រហើរ​និង​មាន​ពណ៌​បៃតង​ស្រស់ស្អាត ។ គេ​ច្រើន​ដាំ​នៅ​ក្បែរ​អណ្ដូងទឹក ឬ​តាម​កូន​ប្រឡាយ​ក្បែរ​ផ្ទះ​ព្រោះ​វា​ក៏​ជា​រុក្ខជាតិ​ត្រូវការ​ទឹក​ខ្លាំង​ណាស់​ដែរ ។




ក្រដាសប្រាក់ ១០០០០០ រៀល

ឆ្នាំ ១៩៩៥


ក្រដាសប្រាក់ ៥០០០០​ រៀល

ឆ្នាំ ១៩៩៥


ក្រដាសប្រាក់ ២០០០០ រៀល

ឆ្នាំ ១៩៩៥


ក្រដាសប្រាក់ ១០០០០ រៀល

ឆ្នាំ ១៩៩៨


ក្រដាសប្រាក់ ៥០០០ រៀល

ឆ្នាំ ១៩៩៥


ក្រដាសប្រាក់ ២០០០​ រៀល

ឆ្នាំ ១៩៩២


ក្រដាសប្រាក់ ១០០០ រៀល

ឆ្នាំ ១៩៧៣

ក្រដាសប្រាក់ ៥០០ រៀល

ឆ្នាំ ១៩៥៦

Monday, August 18, 2014

ហេតុ​អ្វី​អង្ករសំរូប​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ច្រើន​ជាង​អង្ករសម្រិត ?

មានការ​ប្រកែក​គ្នា​ក្នុង​ចំណោម​អ្នក​ទទួលទាន​អំពី​អត្ថប្រយោជន៍​សុខភាព​រវាង​អង្ករសំរូប​និង​សម្រិត ។ ពិត​ណាស់ បើ​ទោះជា​អង្ករ​សម្រិត​គឺជា​ជម្រើស​របស់​មនុស្ស​ភាគច្រើន​ដោយសារ​រសជាតិ​និង​ពណ៌​របស់​វា ប៉ុន្តែ​បើ​និយាយ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​វិញ ចំណាត់ថ្នាក់​ពិតជា​បាន​ទៅ​អង្ករសំរូប ។

Thursday, February 13, 2014

បច្ចេកវិទ្យា​ដាំ​បន្លែ​មិន​ប្រើ​ដី​ដំបូង​បង្អស់​នៅ​កម្ពុជា

ក្នុង​ឱកាស​តាំង​ពិព័រណ៍​បន្លែ​ផ្លែ​ឈើ​ លើក​ទី ៣ រយៈ​ពេល​ ៣​ ថ្ងៃ នៅ​មជ្ឈ​មណ្ឌល​តាំង​ពិព័រណ៍​កោះ​ពេជ្រ ក្រៅ​ពី​ផល​ដំណាំ​មាន​បន្លែ​ និង​ផ្លែឈើ​ជា​ច្រើន​មុខ​ ដែល​កសិករ​និង​ផលិតករ​ខ្មែរ​យក​ទៅ​ដាក់​តាំង​បង្ហាញ​ដល់​អ្នក​ទស្សនា អ្វី​ដែល​ចាប់​អារម្មណ៍​នោះ​គឺ​មាន​តាំង​ពិព័រណ៍​ទាក់​ទង​នឹង​ការ​ដាំ​ដុះ​ បន្លែ​ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ដី ដែល​ជា​បច្ចេកទេស​ថ្មី​ដ៏​ជឿនលឿន​មិន​ធ្លាប់​មាន​សម្រាប់​កសិករ​កម្ពុជា។

តើ​ការ​ផឹក​ភេសជ្ជៈប៉ូ​វកម្លាំង​ជា​ប្រ​ចាំ​​ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​សុខ​ភាព?

បណ្តា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​គឺ​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​កា​ ហ្វេអីុន​និង​ស្ករ​យ៉ាង​ច្រើន​លើស​លប់​ ។​ ការ​ប្រើ​ប្រាស់​សារ​ធាតុ​ទាំង​នេះ​ជា​ប្រ​ចាំ​នឹង​ផ្តល់​គ្រោះ​ថ្នាក់​ ចំពោះ​សុខ​ភាព​ជា​មិន​ខាន ។ ​គេ​អាច​ជៀស​វាង​ការ​ប្រើ​ប្រាស់​ភេសជ្ជៈ​​ប្រ​ភេទ​នេះ​ច្រើន​លើស​លប់​ដោយ​ ការ​ប្រើ​ប្រាស់​ទឹក​​ជាជំ​នួស​និង​ការ​ហាត់​ប្រាណ​ជា​ដើម ។​ ហេតុអ្វីបាន​ជា​អ្នក​ជំ​នាញ​សុខ​ភាព​អះ​អាង​ថា ប្រើ​ប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ប្រ​ចាំ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ?

Wednesday, February 12, 2014

ប្រើប្រាស់​ប្រេង​អូ​លីវ​ក្នុង​របប​អា​ហារ​ជួយ​ឱ្យ​ឆ្អឹង​កាន់​តែ​រឹង​មាំ

លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​ពី​សាកល​វិទ្យា​ល័យ​​ម៉ា​ឌ្រីដ ប្រ​ទេស​អេស្ប៉ាញ​បង្ហាញ​ថា ប្រេង​ឆា​អូ​លីវ​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​ឆ្អឹង ។ បន្ទាប់​ពី​បញ្ចប់​គម្រោង​ពិ​សោធ​រយៈ​ពេល​២ឆ្នាំ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បណ្តា​អ្នក​ស្ម័គ្រ​​ចិត្ត​ធ្វើ​ពិ​សោធ​ដែល​ប្រើ​ប្រាស់​ប្រេង​ឆាអូ​លីវ​ ក្នុង​របប​អា​ហារ​ជាធម្ម​តា​​កម្រិត​ប្រូ​តេអីុន​ Osteocalcinរបស់​គេ​កើន​ឡើង​ខ្ពស់​ ហើយ​ដែល​កំណើន​ប្រូ​តេអ៊ីន​នេះ​គឺ​បញ្ជាក់​ពី​ភាព​រឹង​មាំ​របស់​ឆ្អឹង ។ បន្ថែម​ពី​លើនេះ ប្រូ​តេអ៊ីន Osteocalcin​ ក៏​អាច​ជួយ​ទប់​ស្កាត់​រ៉េស៊ី​ស្តង់​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​បាន​ផងដែរ ។

​​ផ្លែ​ឈើ​​3ប្រភេទ​​ជួយ​ប្រព័ន្ធ​​ប្រសាទមិន​​ឱ្យ​ភ្លេច​ភ្លាំង​​ខណៈ​​បន្លែ​ផ្ទី​​ ប៉េង​ប៉ោះ និង​ស​​​​​ណ្ដែក​​សៀង​​ចម្រើន​​​ដល់​រាងកាយ


*អាហារ​បីប្រភេទ​​ជួយការពារ​ខួរ​ក្បាល
ខួរ​ក្បាល​​​​ជា ​អវយវៈ​​ដែលត្រូវ​ធ្វើ​ការ​ងារ​ធ្ងន់​​គ្រប់ពេល ហើយ​ប្រឈម​នឹង​​ការបាត់បង់់​ការ​ចង​ចាំ​​បានយ៉ាង​​ងាយ​ ដែលនៅ​ក្នុង​​យុគ​សម័យ​នេះ ខួរ​​ក្បាល​កាន់​តែ​ប្រឈម​​នឹង​​ភាពគ្រោះថ្នាក់​​ជាង​​ អតី​ត​កាល​ទៅ​ទៀតព្រោះ​ប្រឈម​​នឹង​បញ្ហា​​​គ្រប់​បែប​យ៉ាង​​​ពិសេស​​ចំពោះ​​ បច្ចេកវិទ្យាទំនើប​​​​​ ។ ប៉ុន្តែ​​សំណាង​ល្អ​ យើង​​មាន​អាហារ​បីប្រភេទ​​​រង់​ចាំ​ជួយ​​សុខ​ភាព​​ខួរ​ក្បាល​​​ឱ្យ​​​មាន​ ដំណើរការ​​ល្អ​​ដែល​​អាហារ​​ទាំង​បីមុខ​​​នោះមិន​​ជាការលំបាក​ស្វែង​រក​​ពេក ​ទេ​​ដោយ​​គ្រាន់​​​​តែ​ចំណាយ​ប្រាក់​បន្តិច​បន្តួច​​​​អាច​យក​​មក​បរិ​ភោគ​ ​​បាន​ហើយ​​​​គឺ​ ចេក ក្រូច និង​ផ្លែ​​ប៉ោម ។ អាហារ​​ទាំង​បី​ប្រភេទ​​នេះ​ មាន​​គុណ​សម្បត្តិ​​​ក្នុង​ការលាង​សម្អាត​ជាតិ​ពុល ធ្វើ​ឱ្យ​ប្រព័ន្ធ​​ប្រសាទ​​បាត់បង់​​ការ​ចង​ចាំ​​កាន់​តែតិច និងជួយ​ការពារ​ជំងឺ​ភ្លេច​ភ្លាំង​​បាន​ច្រើន រួម​​ទាំង​​ជំងឺ​ញ័រ​​​ផង​ដែរ ។ ប៉ុន្តែ​​បើ​ចង់​បាន​ផល​ល្អ អ្នក​​ត្រូវ​ទទួល​ទាន​​ចេក ក្រូច ​និង​ប៉ោម​​ឱ្យ​បាន​ជា​ប្រចាំ​​បន្ត​បន្ទាប់​គ្នា ។​

ពិ​សាតែ​បៃ​តង​មាន​ប្រ​សិទ្ធ​ភាព​ជួយ​ទប់​ស្កាត់​ជំ​ងឺ​មហារីក​សួត

ក្រុម​អ្នក​ជំ​នាញ​ផ្នែក​ជំ​ងឺ​នៅ​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​មួយ​ក្នុង ​កោះ​តៃ​វ៉ាន់​បាន​អះ​អាង​ថា ផឹក​តែ​បៃ​តង​​អាច​ផ្តល់​ការ​ការ​ពារ​​មួយ​ចំនួន​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក ​សួត​ ។

​ការ​ពិ​សោធ​លើ​មនុស្ស​ជាង​​៥០០​​នាក់​បាន​បង្ហាញ​ថា បុគ្គល​ជក់​បា​រី​និង​មិន​ជក់​បា​រី​ដែល​ផឹក​តែ​បៃ​តង​យ៉ាង​ហោច​ណាស់​១ពែង​ ក្នុង​មួយ​ថ្ងៃ​  អាច​កាត់​បន្ថយ​ហា​និភ័យ​ពី​មហារី​សួត​បាន​យ៉ាង​ច្រើន​ ប៉ុន្តែ​អ្នក​ជំ​នាញ​បាន​បញ្ជាក់​ថា ការរក​ឃើញ​នេះ​មិន​បាន​ផ្លាស់​ប្តូរ​ការ​ពិត​ដែល​ថា ជក់​បា​រីផ្តល់​ផល​អា​ក្រក់​ចំពោះ​សុខ​ភាព​នោះ​ទេ ។ មួយ​វិញ​ទៀត ការរកឃើញ​នេះ​បាន​បន្ថែម​ជា​ភស្តុ​តាង​ឱ្យ​កាន់​តែ​ច្បាស់​អំពី​ប្រ​សិទ្ធ​ ភាព​ប្រ​ឆាំង​ជំ​ងឺ​មហារីក​របស់​តែ​បៃ​តង ។ តែបៃ​តង​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​សមាស​ធាតុ​​ Polyphenols ដែល​មាន​ប្រ​សិទ្ធ​ភាព​បញ្ឈប់​កោ​សិ​កា​មហារីក​ ពី​ការ​រីក​លូត​លាស់​ធំ​ធាត់ ។

Saturday, February 8, 2014

ពុទ្រា

ពុទ្រា៖ ពុត-ទ្រា   សំ. បា.  ( ន. )  (ពទរ ឬ​ជា ពទរា ក៏​មាន) ឈ្មោះ​ឈើ​មាន​ផ្លែ ដើម​មាន​បន្លា ផ្លែ​មូល​ៗ​ប៉ុន​ផ្លែ​កន្ទួត​ព្រៃ សាច់​ផុស​ៗ គ្រាប់​រឹង​ស្រួយ​មាន​រស​ជូរ​ឆ្ងាញ់​ឬ​ជូរ​អែម បរិភោគ​បាន, គេ​ច្រើន​ចុច​នឹង​អំបិល​បុក​ហើយ​ទើប​បរិភោគ; ប្រើ​ធ្វើ​ជា​តំណាប់​ក៏​បាន ។ ពុទ្រា​មាន ២ ប្រភេទ ពុទ្រា​ធំ មាន​ផ្លែ​ធំ​ៗ​មូល​ៗ​ឬ​ទ្រវែង; ពុទ្រា​តូច មាន​ផ្លែ​តូច​ៗ​មូល​ៗ ។

ផ្លែល៉្លើ ឬលម៉ើ

លម៉ើល៖  ( ន. )  ឈ្មោះ​ឈើ​មួយ​ប្រភេទ​សន្តាន​ត្នោត តែ​មាន​ស្លឹក​និង​បន្លា​ផ្សេង​គ្នា​អំពី​ត្នោត ផ្លែ​តូច​ៗ​មាន​រស​ផ្អែម ប្រើ​ធ្វើ​ជា​បង្អែម : លម៉ើ​ច្រើន​ដុះ​ក្នុង​ប្រទេស​ក្តៅ (សរសេរ​ជា ល្ម៉ើ ក៏​បាន តែ​នាំ​ឲ្យ​ទើសទែង​ច្រើន​ជាន់) ។  

Sunday, February 2, 2014

ពិសា​ទឹក​ខ្ញី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខ​ភាព ៦យ៉ាង​

មើម​ខ្ញី​ជា​អា​ហារ​មួយ​ប្រ​ភេទ​ដែល​មនុស្ស​និយម​ទទួល​ទាន​ជា​យូរ​លង់​ ណាស់​មក​ហើយ​ ។ បើ​ទោះ​ជា​មាន​រស​ជាតិ​មិន​សូវ​ឆ្ងាញ់​ ប៉ុន្តែ​មើម​ខ្ញី​ត្រូវ​គេ​ដឹង​ថា ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខ​ភាព ។ ក្រៅ​ពី​សារ​ធាតុ​រ៉ែ​ម៉ង់​កា​ណែស​និង​​​រ៉ែ​ទង់​ដែង​  វា​ផ្ទុក​ទៅ​ដោយ​វីតា​មីន​ជា​ច្រើន​ ហើយ​ដែល​អ្វី​ទាំង​អស់​នេះ​មាន​សារសំ​ខាន់​បំ​ផុត​សម្រាប់​ការ​បំ​ពេញ​មុខ​ ងារ​រាង​កាយ ។ 

យល់ដឹង​អំពី​ជំងឺ​ផ្តាសាយ

កណ្តាស់​មិន​ឈប់ តឹង​បំពង់ក គឺ​ច្បាស់​ថា​យើង​មាន​ជំងឺ​ផ្តាសាយ​ ប៉ុន្តែ​ហេតុ​អ្វី​បាន​​ជា​​ច្រមុះ​​ស្ទះ ​ឬ​​សំបោ​រ​ហូរ ?! ហេតុ​អ្វី​បាន​ក្លាយ​​រាល​ដាល​​ទៅ​ជា​ ​​​រលាក​​​បំពង់​ក រលាក​ទង​សួត ?! នៅ​ពេល​ទៅ​រក​ថ្នាំ នៅ​ឱសថ​ស្ថាន អ្នក​​លក់​​ដែល​​ជា​​ឱសថ​ការី តែង​សួរ​​ថា​ សំបោរ​​ហូរ​​មក​​មាន​ពណ៌​អី ?ក្អក​ស្ងួត ឬ​ក្អក​ស្លេស ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ដឹង​បាន និង​ធ្វើ​ដូចម្តេច​កុំ​ឱ្យ​ប្រាប់​ទៅ​ខុស រួច​លេប​ថ្នាំ​ខុស ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ចៀស​វាង​កុំ​ឱ្យ​មាន​គ្រោះ​ ឬ​កុំ​ឱ្យ​កើត​ជំងឺនេះ​ ?

Friday, January 31, 2014

ទទួល​ទាន​ទឹក​សណ្តែក​ជួយ​ទប់​ស្កាត់​ការ​ប្រមូល​ផ្តុំ​​​ខ្លាញ់​ក្នុង​ថ្លើម​

អ្នក​ស្រាវ​ជ្រាវ​របស់​អា​មេរិកអះ​អាង​​ថា ទឹក​សណ្តែក​(​ពណ៌​ស)​មិន​ត្រឹម​តែ​ផ្តល់​ផល​​ល្អ​សម្រាប់​អ្នក​ខ្វះ​ស្ករ​​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏ផ្តល់ផល​​ល្អដល់​សុខ​ភាព​​​​ថ្លើម​ផង​ដែរ ​។​ ​

​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​អីុ​លី​ណយ សហ​រដ្ឋ​អា​មេរិក​បាន​រក​ឃើញ​ថា ប្រូ​តេអុីន​សណ្តែក​ជា​ពិ​សេស​​នៅ​ក្នុង​តៅ​ហ៊ូ​​ ​អាច​កាត់​បន្ថយ​ការ​កកើត​ខ្លាញ់​អា​ក្រក់​ក្នុង​ថ្លើម​ ។

ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​ទប់​ស្កាត់ការរលាក​សួត កាត់​បន្ថយ​បា​ន​ហានិភ័យ​ជំ​ងឺ​ហឺត

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រ​ ទេស​ស្វ៊ីស​ចុះផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ​​ Nature Medicineបង្ហាញ​ថា ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​អាច​បង្កាមិន​ឱ្យ​រលាក​សួត កាត់​បន្ថយ​បាន​គ្រោះ​ហា​និភ័យ​ពី​ជំ​ងឺ​ហឺត ។

ការ​ពិ​សោធ​ទៅ​លើ​ សត្វ​កណ្តុរ​ពី​សំ​ណាក់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​​ល័​យ​​​ ​University of Lausanne រក​ឃើញ​ថា របប​អា​ហារ​ដែល​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​សរសៃ​ច្រើន​ មាន​ប្រ​សិទ្ធ​ភាព​ជួយទប់​ស្កាត់​ការរលាក​សួត​ ហើយ​បញ្ចៀស​បាន​ការ​កើត​ជំ​ងឺ​ហឺត ។ ក្រៅពី​នេះ របប​អា​ហារ​មាន​សារ​ធាតុ​សរសៃ​(មាន​ច្រើន​បំ​ផុត​ក្នុង​បន្លែ​និង​ផ្លែ​ឈើ )​ខ្ពស់​ផ្តល់​អត្ថ​ប្រ​យោជន៍​ផ្សេង​ៗ​ទៀត​ចំពោះ​សុខ​ភាព​ ក្នុង​នោះ​មាន​ដូច​ជា  កាត់​បន្ថយ​​ហា​និភ័យ​ពី​ជំ​ងឺ​បេះ​ដូង និង​ជំងឺ​មហារីក​ផងដែរ​ ។