Wednesday, February 12, 2014

ពិ​សាតែ​បៃ​តង​មាន​ប្រ​សិទ្ធ​ភាព​ជួយ​ទប់​ស្កាត់​ជំ​ងឺ​មហារីក​សួត

ក្រុម​អ្នក​ជំ​នាញ​ផ្នែក​ជំ​ងឺ​នៅ​សាកល​វិទ្យា​ល័យ​វេជ្ជ​សាស្ត្រ​មួយ​ក្នុង ​កោះ​តៃ​វ៉ាន់​បាន​អះ​អាង​ថា ផឹក​តែ​បៃ​តង​​អាច​ផ្តល់​ការ​ការ​ពារ​​មួយ​ចំនួន​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក ​សួត​ ។

​ការ​ពិ​សោធ​លើ​មនុស្ស​ជាង​​៥០០​​នាក់​បាន​បង្ហាញ​ថា បុគ្គល​ជក់​បា​រី​និង​មិន​ជក់​បា​រី​ដែល​ផឹក​តែ​បៃ​តង​យ៉ាង​ហោច​ណាស់​១ពែង​ ក្នុង​មួយ​ថ្ងៃ​  អាច​កាត់​បន្ថយ​ហា​និភ័យ​ពី​មហារី​សួត​បាន​យ៉ាង​ច្រើន​ ប៉ុន្តែ​អ្នក​ជំ​នាញ​បាន​បញ្ជាក់​ថា ការរក​ឃើញ​នេះ​មិន​បាន​ផ្លាស់​ប្តូរ​ការ​ពិត​ដែល​ថា ជក់​បា​រីផ្តល់​ផល​អា​ក្រក់​ចំពោះ​សុខ​ភាព​នោះ​ទេ ។ មួយ​វិញ​ទៀត ការរកឃើញ​នេះ​បាន​បន្ថែម​ជា​ភស្តុ​តាង​ឱ្យ​កាន់​តែ​ច្បាស់​អំពី​ប្រ​សិទ្ធ​ ភាព​ប្រ​ឆាំង​ជំ​ងឺ​មហារីក​របស់​តែ​បៃ​តង ។ តែបៃ​តង​ត្រូវ​គេ​រក​ឃើញ​ថា ផ្ទុក​ទៅ​ដោយ​សមាស​ធាតុ​​ Polyphenols ដែល​មាន​ប្រ​សិទ្ធ​ភាព​បញ្ឈប់​កោ​សិ​កា​មហារីក​ ពី​ការ​រីក​លូត​លាស់​ធំ​ធាត់ ។

វេជ្ជ​បណ្ឌិត​  I-Hsin Lin​ មក​ពី​សាកល​វិទ្យា​ល័យ​ Shan Medical University រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ពិ​សោធ​ដែល​មិន​បាន​ផឹក​តែ​បៃ​តង​​ ប្រ​ឈម​នឹង​ជំ​ងឺ​ម​ហារីក​សួត​ច្រើន​​ដល់​ទៅជាង​​ដល់​៥​ដង​ធៀប​ទៅ​នឹង​ក្រុម ​ដែល​ផឹក​យ៉ាង​ហោច​ណាស់​១ពែង​ក្នុង​មួយ​ថ្ងៃ ។ ចំណែក​ អ្នក​ជក់​បា​រី​ ប៉ុន្តែ​មិន​និយម​ផឹក​តែ​បៃ​តង  ការ​ប្រ​ឈម​  ឡើង​ដល់​១២​​ដង​ ។ មាន​ការ​កត់​សម្គាល់​ថា អ្នក​ផឹក​តែ​បង​ដែល​មាន​ហ្សែន​មួយ​ប្រ​ភេទ​ឈ្មោះ IGF1 មិន​ថា​ជា​អ្នក​ចូល​ចិត្ត​ជក់​បា​រី​ឬ​មិន​ជក់​នោះ​ទេ គឺ​ប្រ​ឈម​នឹង​ហា​និភ័យ​កើត​ជំ​ងឺ​មហារីក​សួត​តិច​បំ​ផុត​ធៀប​ទៅ​នឹង​អ្នក​ ផឹក​តែ​បៃតង​ដូច​គ្នា តែ​មានប្រ​ភេទ​​ហ្សែន​ខុស​ពី​នេះ ។

ចំណែក​​ការ ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​​ដោយ​​អ្នក​​វិទ្យា​សាស្ត្រ​សាកល​​វិទ្យា​​ល័យ​ Fu​kush​ima​ Me​dical University ប្រ​ទេស​ជប៉ុន​បាន​រក​ឃើញ​ថា ផឹក​តែ​បៃ​តង​​ កាត់​បន្ថយ​ប្រ​សិទ្ធ​ភាព​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​​ដល់​៧៥​ភាគ​រយ ។ ការរក​ឃើញ​នេះ​អាច​ជា​ការ​ដាស់​តឿន​ដល់​អ្នក​និយម​ផឹក​តែ​បៃ​តង​ឱ្យ​ប្រ​ ញាប់​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ ក្នុង​ករណី​ខ្លួន​តម្រូវ​ឱ្យ​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ។ ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​ព្រ​មាន​ទៀត​ថា ក្រៅ​ពី​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម តែ​បៃ​តង​ក៏​អាច​ធ្វើ​ឱ្យ​ប្រ​សិទ្ធ​ភាព​ថ្នាំ​ពេទ្យ​មួយ​ចំ​នួន​ទៀត​ចុះ​ ខ្សោយ​បាន​ដែរ ៕

No comments:

Post a Comment