Wednesday, February 12, 2014

​​ផ្លែ​ឈើ​​3ប្រភេទ​​ជួយ​ប្រព័ន្ធ​​ប្រសាទមិន​​ឱ្យ​ភ្លេច​ភ្លាំង​​ខណៈ​​បន្លែ​ផ្ទី​​ ប៉េង​ប៉ោះ និង​ស​​​​​ណ្ដែក​​សៀង​​ចម្រើន​​​ដល់​រាងកាយ


*អាហារ​បីប្រភេទ​​ជួយការពារ​ខួរ​ក្បាល
ខួរ​ក្បាល​​​​ជា ​អវយវៈ​​ដែលត្រូវ​ធ្វើ​ការ​ងារ​ធ្ងន់​​គ្រប់ពេល ហើយ​ប្រឈម​នឹង​​ការបាត់បង់់​ការ​ចង​ចាំ​​បានយ៉ាង​​ងាយ​ ដែលនៅ​ក្នុង​​យុគ​សម័យ​នេះ ខួរ​​ក្បាល​កាន់​តែ​ប្រឈម​​នឹង​​ភាពគ្រោះថ្នាក់​​ជាង​​ អតី​ត​កាល​ទៅ​ទៀតព្រោះ​ប្រឈម​​នឹង​បញ្ហា​​​គ្រប់​បែប​យ៉ាង​​​ពិសេស​​ចំពោះ​​ បច្ចេកវិទ្យាទំនើប​​​​​ ។ ប៉ុន្តែ​​សំណាង​ល្អ​ យើង​​មាន​អាហារ​បីប្រភេទ​​​រង់​ចាំ​ជួយ​​សុខ​ភាព​​ខួរ​ក្បាល​​​ឱ្យ​​​មាន​ ដំណើរការ​​ល្អ​​ដែល​​អាហារ​​ទាំង​បីមុខ​​​នោះមិន​​ជាការលំបាក​ស្វែង​រក​​ពេក ​ទេ​​ដោយ​​គ្រាន់​​​​តែ​ចំណាយ​ប្រាក់​បន្តិច​បន្តួច​​​​អាច​យក​​មក​បរិ​ភោគ​ ​​បាន​ហើយ​​​​គឺ​ ចេក ក្រូច និង​ផ្លែ​​ប៉ោម ។ អាហារ​​ទាំង​បី​ប្រភេទ​​នេះ​ មាន​​គុណ​សម្បត្តិ​​​ក្នុង​ការលាង​សម្អាត​ជាតិ​ពុល ធ្វើ​ឱ្យ​ប្រព័ន្ធ​​ប្រសាទ​​បាត់បង់​​ការ​ចង​ចាំ​​កាន់​តែតិច និងជួយ​ការពារ​ជំងឺ​ភ្លេច​ភ្លាំង​​បាន​ច្រើន រួម​​ទាំង​​ជំងឺ​ញ័រ​​​ផង​ដែរ ។ ប៉ុន្តែ​​បើ​ចង់​បាន​ផល​ល្អ អ្នក​​ត្រូវ​ទទួល​ទាន​​ចេក ក្រូច ​និង​ប៉ោម​​ឱ្យ​បាន​ជា​ប្រចាំ​​បន្ត​បន្ទាប់​គ្នា ។​

*ប្រភេទ​​អាហារ​បង្ការ​ជំងឺ​
-ផ្ទី ៖ អ្នក​ដែល​​មាន​បញ្ហា​ភ្នែក គួរ​​ទទួល​ទាន​​​​បន្លែ​​​ផ្ទី​ឱ្យ​បានច្រើន​​ ព្រោះ​​បន្លែ​​ប្រភេទ​​នេះ​​​​​ជា​ប្រភព​​នៃ​សារធាតុ​ជួយ​​បន្ថយ​​អាការៈ​​ អន់​ភ្នែក ជួយសម្រួល​ការ​​​សម្លឹង​​មើល​និង​ជួយ​ការ​ពារ​កាំ​រស្មី​​ព្រះអាទិត្យ​មិន​​ ឱ្យ​បំផ្លាញ​​រ៉េ​ទីន របស់​ភ្នែក​​​ធ្វើ​ឱ្យ​ការ​សម្លឹង​អ្វី​ក៏​មើល​ឃើញ​​បាន​ល្អ ។​


-ប៉េងប៉ោះ ៖ ​ផ្លែ​ប៉េងប៉ោះ​ពណ៌​ក្រហម​​រឹត​តែ​ល្អ ​ពីព្រោះ​​ប៉េង​ប៉ោះ​កាន់តែ​ក្រហម​កាន់តែ​មាន​​សារ​ធាតុ​ ដែលប្រឆាំង​​នឹង​ជំងឺ​មហារីក​ក្រពេញ​​ប្រូស្តាត​​ចំពោះ​បុរស ។ ក្រៅ​ពីនេះ​នៅ​មាន​វីតា​មីន​​បេ វីតា​មីន​សេ បេតា​-ខារ៉ូទីន ​​ដែល​សារ​ធាតុ​​ទាំង​នេះ​​ធ្វើ​ឱ្យ​ដំណើរ​​ឈាម​រត​់​បាន​ល្អ​ ប៉ូវ​​ឈាម និង​ប៉ូវ​ស្បែក​​ឱ្យស្រស់​​ថ្លា​ទៀត​​ផង ។​


-សណ្តែក​សៀង  និង​ផលិត​​ផល​ពីសណ្តែក​​សៀង ៖ ផលិត​ផល​​ពីសណ្តែក​ដូច​​ជា តៅហ៊ូ ទឹក​សណ្តែក ​ជា​អាហារ ដែលសម្បូរ​ដោយ​សារ​ធាតុ​​ដែលអាច​បន្ថយ​​អត្រា​គ្រោះថ្នាក់​​នៃ​ការ​កើត​ជំងឺ ​បេះ​ដូង ជំងឺ​ភ្លេច​ភ្លាំ​ង​ច្រើន​ និង​ជំងឺ​ពុកឆ្អឹង ។ ស្ត្រី​​ឋិត​ក្នុង​​​វ័យ​អស់​រដូវ ​បើ​បាន​ទទួលទាន​​ទឹក​សណ្តែក​​​ជា​ប្រចាំ​​ នឹង​បន្ថយ​​អាការៈ​​ក្តៅ​​រងា ក្នុង​​វ័យ​នេះ​​បាន​យ៉ាង​ប្រសើរ។

No comments:

Post a Comment