យោងតាមការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រប្រ
ទេសស្វ៊ីសចុះផ្សាយក្នុងព្រឹត្តិបត្រ Nature Medicineបង្ហាញថា
ការទទួលទានបន្លែនិងផ្លែឈើច្រើនអាចបង្កាមិនឱ្យរលាកសួត
កាត់បន្ថយបានគ្រោះហានិភ័យពីជំងឺហឺត ។
ការពិសោធទៅលើ
សត្វកណ្តុរពីសំណាក់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ
University of Lausanne រកឃើញថា
របបអាហារដែលផ្ទុកទៅដោយសារធាតុសរសៃច្រើន
មានប្រសិទ្ធភាពជួយទប់ស្កាត់ការរលាកសួត
ហើយបញ្ចៀសបានការកើតជំងឺហឺត ។ ក្រៅពីនេះ
របបអាហារមានសារធាតុសរសៃ(មានច្រើនបំផុតក្នុងបន្លែនិងផ្លែឈើ
)ខ្ពស់ផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតចំពោះសុខភាព
ក្នុងនោះមានដូចជា កាត់បន្ថយហានិភ័យពីជំងឺបេះដូង
និងជំងឺមហារីកផងដែរ ។
វេជ្ជបណ្ឌិត Benjamin Marsland
អ្នកដឹកនាំការសិក្សាស្រាវជ្រាវបាននិយាយថា
៖«ប៉ុន្មានទសវត្សចុងក្រោយនេះ
តួលេខអ្នកកើតជំងឺទាក់ទងនឹងសួតបានកើនឡើងគួរឱ្យកត់សម្គាល់នៅ
តាមបណ្តាប្រទេសកំពុងអភិវឌ្ឍ
ពោលគឺនៅខណៈពេលដែលបរិមាណនៃការប្រើប្រាស់សារធាតុសរសៃក្នុងរបប
អាហារតាមបណ្តាប្រទេសទាំងនេះបានថយចុះ »។ លោកបានបន្ថែមថា
៖«លទ្ធផលនៃការរកឃើញនៅពេលនេះអាចត្រូវបកស្រាយក្នុងបរិបទនៃការ
សិក្សាពីជំងឺរាតត្បាតដោយបង្ហាញថា
ខណៈបរិមាណសារធាតុសរសៃក្នុងរបបអាហារថយចុះ
នោះហានិភ័យកើតមានជំងឺរលាកផ្សេងៗនឹងកើនឡើង ។ ដូច្នេះ
របបអាហារទទួលទានដែលសម្បូរដោយសារធាតុសរសៃ
មិនត្រឹមតែអាចទប់ស្កាត់បណ្តាជំងឺពាក់ព័ន្ធនឹងពោះវៀននោះទេ
ប៉ុន្តែក៏អាចជួយទប់ស្កាត់ជំងឺរលាកប្រព័ន្ធផ្លូវដង្ហើមផងដែរ »៕
ប្រភព៖ កោះសន្តិភាព
No comments:
Post a Comment