Wednesday, February 12, 2014

ប្រើប្រាស់​ប្រេង​អូ​លីវ​ក្នុង​របប​អា​ហារ​ជួយ​ឱ្យ​ឆ្អឹង​កាន់​តែ​រឹង​មាំ

លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​ពី​សាកល​វិទ្យា​ល័យ​​ម៉ា​ឌ្រីដ ប្រ​ទេស​អេស្ប៉ាញ​បង្ហាញ​ថា ប្រេង​ឆា​អូ​លីវ​ផ្តល់​ផល​ល្អ​ដល់​សុខ​ភាព​ឆ្អឹង ។ បន្ទាប់​ពី​បញ្ចប់​គម្រោង​ពិ​សោធ​រយៈ​ពេល​២ឆ្នាំ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា បណ្តា​អ្នក​ស្ម័គ្រ​​ចិត្ត​ធ្វើ​ពិ​សោធ​ដែល​ប្រើ​ប្រាស់​ប្រេង​ឆាអូ​លីវ​ ក្នុង​របប​អា​ហារ​ជាធម្ម​តា​​កម្រិត​ប្រូ​តេអីុន​ Osteocalcinរបស់​គេ​កើន​ឡើង​ខ្ពស់​ ហើយ​ដែល​កំណើន​ប្រូ​តេអ៊ីន​នេះ​គឺ​បញ្ជាក់​ពី​ភាព​រឹង​មាំ​របស់​ឆ្អឹង ។ បន្ថែម​ពី​លើនេះ ប្រូ​តេអ៊ីន Osteocalcin​ ក៏​អាច​ជួយ​ទប់​ស្កាត់​រ៉េស៊ី​ស្តង់​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន​បាន​ផងដែរ ។

ការ ​សិក្សា​មួយ​ផ្សេង​ទៀត​របស់​ក្រុម​អ្នក​ស្រាវ​​ជ្រាវ​​សាកល​​វិទ្យា​ល័យ U​niversity of Athens ប្រ​ទេស​ក្រិក​បង្ហាញ​ថា ស្ត្រី​ដែល​ទទួល​ទាន​របប​អា​ហារ​សម្បូរ​ដោយ​ប្រេង​អូ​លីវ និង​មាន​​សាច់​ក្រ​ហម​តិច​តួច​ចាប់​តាំង​ពី​វ័យ​ធំ​ដឹង​ក្តី ​ធ្វើ​ឱ្យ​ដង់​ស៊ីតេ​ឆ្អឹង​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ ។

ដោយ​ឡែក​ ការ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​អ្នក​វិទ្យាសាស្ត្រ​ដើម​កំណើត​​ឥណ្ឌា​រក​​ឃើញ​ ថា ​hydroxy​-​tyrosol ជា​សមាស​ធាតុ​សំ​ខាន់​ក្នុង​ប្រេង​អូ​លីវ​អាច​ជួយ​ទប់​ស្កាត់​ការ​កើត​មាន​ ជំ​ងឺ​មហារីក​សុដន់​ចំពោះ​ស្ត្រី​វ័យ​អស់​ដំណើររដូវ ។

​វេជ្ជ​បណ្ឌិត Tejal Patel ឯកទេស​ជំ​ងឺ​ដុំ​ពក​សាច់​ប្រ​ចាំមជ្ឈ​​មណ្ឌល​ជំ​ងឺ​មហារីក​ Houston Methodist ថ្លែង​ថា៖« យើង​បាន​ដឹង​អំពី​ទំ​នាក់​ទំនង​គ្នារ​វាង​ដង់​ស៊ី​តេសុដន់​និង​មហារីក​សុ​ ដន់ ។​ ការ​ថយ​ចុះ​ដង់​ស៊ី​តេ​ត្រឹម​តែ​១ភាគ​រយ​គឺ​អាច​បន្ថយ​ហា​និភ័យ​មហារីក​ សុដន់​ជិត​២ភាគ​រយ »។​

ក្រៅពី​នេះ​ ប្រេង​អូ​លីវ​ត្រូវ​គេ​រក​ឃើញ​ផ្តល់​អត្ថ​ប្រយោជន៍​មួយ​ចំ​នួន​ទៀត​ដល់​សុខ​ ភាព​ក្នុង​នោះ​មាន​ដូចជា កាត់​បន្ថយ​ឱកាស​កើត​ជំងឺ​បេះ​ដូង ការរលាក​ផ្សេង​ៗ​ និង​បញ្ចុះ​ទម្ងន់​ខ្លួន​ជា​ដើម ៕

No comments:

Post a Comment