មើមខ្ញីជាអាហារមួយប្រភេទដែលមនុស្សនិយមទទួលទានជាយូរលង់
ណាស់មកហើយ ។ បើទោះជាមានរសជាតិមិនសូវឆ្ងាញ់
ប៉ុន្តែមើមខ្ញីត្រូវគេដឹងថា
ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ។
ក្រៅពីសារធាតុរ៉ែម៉ង់កាណែសនិងរ៉ែទង់ដែង
វាផ្ទុកទៅដោយវីតាមីនជាច្រើន
ហើយដែលអ្វីទាំងអស់នេះមានសារសំខាន់បំផុតសម្រាប់ការបំពេញមុខ
ងាររាងកាយ ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ទឹកខ្ញីចំពោះសុខភាពអ្នកប្រើប្រាស់
៖
១- ប្រឆាំងនឹងការរលាក ៖
ប្រសិទ្ធភាពមួយក្នុងចំណោមប្រសិទ្ធភាពជាច្រើនរបស់ទឹកខ្ញី
គឺវាដើរតួជាភ្នាក់ងារប្រឆាំងនឹងការរលាកជាពិសេសការរលាក
សន្លាក់ ។ ការសិក្សាពិសោធតាមបែបវិទ្យាសាស្ត្រមួយបានបង្ហាញថា
អ្នកប្រើប្រាស់ទឹកខ្ញីប្រឈមតិចតួចនឹងជំងឺរលាកផ្សេងៗដ្បិតវា
ផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបង្កើនលំ
ហូរឈាមថ្មីៗតាមរយៈការកំចាត់ចោលសមាសធាតុអាក្រក់
ចេញពីរាងកាយ ។
២- ទប់ស្កាត់មហារីក ៖
មើមខ្ញីមានប្រសិទ្ធភាពសម្លាប់បណ្តាកោសិកាដែលបង្កឱ្យទៅជាជំ
ងឺមហារីក ។ ការសិក្សាមួយបានបង្ហាញថា
ពិសាមើមខ្ញីជួយបន្ថយល្បឿនលូតលាស់កោសិកាមហារីកសុដន់ ។
៣- ទប់ស្កាត់ដំណើរលើសឈាមភ្លាមៗ ៖
ខ្ញីដើរតួនាទីក្នុងនាមជាសារធាតុធ្វើឱ្យឈាមរាវ
និងកាត់បន្ថយដំណើរលើសឈាមភ្លាមៗ ។
អ្នកអាចបន្តក់ទឹកឃ្មុំ២-៣តំណក់ដើម្បីសម្រួលដល់រសជាតិ ។
៤- ជួយជំរុញដល់ការរំលាយអាហារក្នុងរាងកាយ ៖
ពិសាទឹកខ្ញីជួយធ្វើឱ្យល្អប្រសើរដល់ការរំលាយអាហារ
ក៏ព្រោះវាជួយបង្កើនល្បឿននៃការធ្វើចលនាអាហារចេញពីក្រពះទៅ
កាន់ពោះវៀន ។ បន្ថែមពីលើនេះ
វាជួយសម្អាតរាល់សារធាតុពុលទាំងអស់ចេញពីរាងកាយ
និងជួយព្យាបាលជំងឺពុលឡានទៀតផង ។
៥- កាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល ៖
ទឹកខ្ញីមានប្រសិទ្ធខ្ពស់កាត់បន្ថយខ្លាញ់កូឡេស្តេរ៉ូល ។
វាជួយកំចាត់ចោលនូវរាល់វត្ថុដែលរាំងស្ទះដល់លំហូរឈាមក្នុងសរ
សៃឈាម ។
៦- ជួយព្យាបាលជំងឺផ្តាសាយ ៖
ខណៈវាផ្ទុកសមាសធាតុប្រឆាំងនឹងវីរុសព្រមទាំងពពួកផ្សិត
ខ្ញីត្រូវបានគេយកទៅធ្វើជាឱសថព្យាបាលជំងឺផ្តាសាយ
ការក្អួតចង្អោរ និងគ្រុនក្តៅ ។
*វិធីធ្វើទឹកខ្ញី ៖
ចិតសម្បកនិងហាន់មើមខ្ញីជាដុំតូចៗ ចាក់ទឹកចូលបន្តិច
រួចដាក់ក្នុងម៉ាស៊ីនក្រឡុក ។ បន្ទាប់ពីក្រឡុងសព្វ
យកវាចេញហើយសង្កត់ពូតត្រងយកទឹកជាការស្រេច ។
ក្នុងករណីពិបាកពិសា អ្នកអាចបន្ថែមស្ករបន្តិច ៕
No comments:
Post a Comment