បណ្តាភេសជ្ជៈប៉ូវកម្លាំងភាគច្រើនគឺផ្ទុកទៅដោយសារធាតុកា
ហ្វេអីុននិងស្ករយ៉ាងច្រើនលើសលប់ ។
ការប្រើប្រាស់សារធាតុទាំងនេះជាប្រចាំនឹងផ្តល់គ្រោះថ្នាក់
ចំពោះសុខភាពជាមិនខាន ។
គេអាចជៀសវាងការប្រើប្រាស់ភេសជ្ជៈប្រភេទនេះច្រើនលើសលប់ដោយ
ការប្រើប្រាស់ទឹកជាជំនួសនិងការហាត់ប្រាណជាដើម ។
ហេតុអ្វីបានជាអ្នកជំនាញសុខភាពអះអាងថា
ប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងជាប្រចាំប៉ះពាល់ដល់សុខភាព ?
នេះក៏ព្រោះ ភេសជ្ជៈនេះ ៖
១- ផ្តល់ផលប៉ះពាល់មួយចំនួនដូចជា
ធ្វើឱ្យចុកទ្រូង ធ្វើឱ្យចិត្តមិនស្ងប់ ញ័រខ្លួន វិលមុខ
ធ្វើឱ្យបេះដូងចុះខ្សេោយភ្លាមៗ ដេកពុំលក់និងគាំងបេះដូងជាដើម
។
២- បង្កើនឱកាសកើតជំងឺ Stressនិង កង្វល់ក្នុងចិត្ត ៖
ភេសជ្ជៈ
ប៉ូវកម្លាំងមួយចំនួនផ្ទុកសារធាតុកាហ្វេអុីនច្រើនជាងចំនួនដែល
បិទផ្សាយនៅលើសម្បកកំប៉ុង ។
ទទួលទានសារធាតុកាហ្វេអុីនច្រើនពេកអាចបណ្តាលឱ្យញ័រញាក់សាច់ដុំ
និងកើតជំងឺ Stressជាប្រចាំ ហើយឈានទៅកើតមានជំងឺបេះដូង ។
៣- ផ្ទុកសារធាតុស្ករច្រើនហួសហេតុ ៖
ក្រៅ
ពីផ្តល់ជាថាមពលសិប្បនិម្មិត
ភេសជ្ជៈប៉ូវកម្លាំងផ្ទុកសារធាតុស្ករយ៉ាងច្រើន
ដោយភេសជ្ជៈស្លាកយីហោខ្លះផ្ទុកស្ករជាមធ្យមប្រមាណ
១៤ស្លាបព្រាកាហ្វេ ។
ការប្រើប្រាស់សារធាតុស្ករច្រើននាំឱ្យអ្នកបាត់បង់ជាតិទឹក
ប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ
បង្កើនការរលាកនិងនាំឱ្យឡើងទម្ងន់ជាដើម ។
៤- ជំរុញឱ្យសរីរាង្គនានាធ្វើការហួសកម្លាំង ៖
សរី
រាង្គមានដូច បេះដូង ថ្លើម ខួរក្បាល
តម្រងនោមនិងផ្លូវរំលាយអាហារសុទ្ធតែធ្វើការហាក់ដូចជា
រាងកាយកំពុងស្ថិតក្នុងស្ថានការណ៍អាសន្ន
ហើយបន្ទាប់មកនឿយហត់អស់កម្លាំង
លែងចង់បំពេញមុខងារបន្ត ។
នេះគឺជាផលគ្រោះថ្នាក់ដ៏ធំមួយផ្សេងទៀតរបស់ភេសជ្ជៈប៉ូវកម្លាំង ៕
ប្រភព៖ កោះសន្តិភាព
No comments:
Post a Comment