ក្នុងឱកាសតាំងពិព័រណ៍បន្លែផ្លែឈើ
លើកទី ៣ រយៈពេល ៣ ថ្ងៃ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ
ក្រៅពីផលដំណាំមានបន្លែ និងផ្លែឈើជាច្រើនមុខ
ដែលកសិករនិងផលិតករខ្មែរយកទៅដាក់តាំងបង្ហាញដល់អ្នកទស្សនា
អ្វីដែលចាប់អារម្មណ៍នោះគឺមានតាំងពិព័រណ៍ទាក់ទងនឹងការដាំដុះ
បន្លែដោយមិនចាំបាច់ត្រូវការដី
ដែលជាបច្ចេកទេសថ្មីដ៏ជឿនលឿនមិនធ្លាប់មានសម្រាប់កសិករកម្ពុជា។
អ្នកស្រី ពៅ ឌីណា ជាម្ចាស់កសិដ្ឋានកន្និកា
ជាកសិដ្ឋានដំបូងគេបង្អស់ដែលនាំយកនូវប្រព័ន្ធការដាំបន្លែសម័យ
ទំនើបហៅថា “ហៃដ្រូផូនិក” ចូលមកក្នុងប្រទេសកម្ពុជាប្រាប់ថា
ហៃដ្រូផូនិកគឺជាការដាំបន្លែដោយមិនបាច់ប្រើដី
ដែលនេះជាបច្ចេកទេសថ្មីក្នុងការដាំបន្លែដែលបណ្តាប្រទេសជឿនលឿន
មួយចំនួន កំពុងអនុវត្តនិងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ។
“បច្ចេកទេសថ្មីនេះ
ធ្វើឲ្យយើងអាចទទួលបានបន្លែដែលមានអនាម័យដែលផ្តល់សុខភាពល្អដល់
អ្នកទទួលទាន
ដោយសារការដាំដុះមិនប៉ះពាល់សារធាតុគីមីដែលមាននៅក្នុងដី។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ។
អ្នកស្រីបានបន្តទៀតថា
កសិករមួយចំនួនបានចាប់អារម្មណ៍បច្ចេកទេសថ្មីនៃការដាំដុះនេះ
ដោយបានមកសិក្សា
និងដកស្រង់បទពិសោធន៍មើលពីគំរូដាំដុះផ្ទាល់នៅកសិដ្ឋានរបស់
អ្នកស្រី ដោយខ្លះគេសិក្សាដើម្បីដាំលំអតាមផ្ទះ និងទុកបរិភោគ
ប៉ុន្តែខ្លះទៀតសិក្សាដើម្បីយកគំរូដាំដុះសម្រាប់លក់លើទីផ្សារ។
ប្រភព៖ Sabay
No comments:
Post a Comment