កណ្តាស់មិនឈប់ តឹងបំពង់ក គឺច្បាស់ថាយើងមានជំងឺផ្តាសាយ ប៉ុន្តែហេតុអ្វីបានជាច្រមុះស្ទះ ឬសំបោរហូរ ?! ហេតុអ្វីបានក្លាយរាលដាលទៅជា រលាកបំពង់ក រលាកទងសួត ?! នៅពេលទៅរកថ្នាំ នៅឱសថស្ថាន អ្នកលក់ដែលជាឱសថការី តែងសួរថា សំបោរហូរមកមានពណ៌អី ?ក្អកស្ងួត ឬក្អកស្លេស ធ្វើដូចម្តេចទើបអាចដឹងបាន និងធ្វើដូចម្តេចកុំឱ្យប្រាប់ទៅខុស រួចលេបថ្នាំខុស ? តើត្រូវធ្វើដូចម្តេចដើម្បីចៀសវាងកុំឱ្យមានគ្រោះ ឬកុំឱ្យកើតជំងឺនេះ ?
កម្មវិធីយើងនឹងជម្រាបជូនទាំងអស់ ៖
កម្មវិធីយើងនឹងជម្រាបជូនទាំងអស់ ៖
នៅពេលមានអាកាសធាតុត្រជាក់ខ្លាំង ធ្លាក់ខ្យល់ ច្រមុះ បំពង់ក និងសួត របស់យើងកា្លយជាចំណុចស៊ីបនៃការវាយប្រហាររបស់វីរុស និងបាក់តេរី ហេតុដូច្នេះហើយបានជាយើងងាយកើតជំងឺផ្តាសាយ គ្រុន និងឈឺពោះ។ តើជំងឺនេះមានយន្តការបែបណាខ្លះបានជាធ្លាក់ពីច្រមុះទៅបំពង់ក ហើយទៅលុកលុយដល់សួតទៀតនោះ ?!
ហៀរសំបោរ ពិបាកដកដង្ហើម ក្អកឥតឈប់ ប្រាកដណាស់ ថាយើងមានអាការៈកើតរោគផ្តាសាយហើយ ! តើផ្តាសាយជាជំងឺអ្វី ? ផ្តាសាយជាជំងឺដែលបង្កឡើងវីរុស និងប្រមូលផ្តុំដោយអាការៈជាច្រើនផ្សេងគ្នា។
នៅពេលទៅរកទិញថ្នាំនៅតាមឱសថស្ថាន អាការៈសញ្ញារោគទីមួយ ដែលឱសថការីចង់ដឹង និងសួរអ្នក គឺសំបោរ។ តើអ្នកមានហៀសំបោរទេ ? តើសំបោរនោះមានពណ៌យ៉ាងដូចម្តេច ? ហេតុអ្វីសំណួរទាំងនេះ ?! ព្រោះករណីខ្លះអ្នកលក់ អាចផ្តល់ថ្នាំបាន ឯករណីខ្លះទៀតត្រូវជួបគ្រូពេទ្យជាមុនសិន។
“ប្រសិនបើសំបោរដែលញើសមកមានពណ៌ស ថ្លាៗ នោះគឺជាការរលាកច្រមុះដោយវីរុស ក្នុងករណីនេះ មិនមានការចំលងមេរោគធ្ងន់ធ្ងរទេ ប៉ុន្តែបើអ្នកមានសំបោរលឿង ឬ ខៀវ ខាប់ៗ នោះត្រូវតែអញ្ជើញទៅជួបគ្រូពេទ្យ ព្រោះអ្នកអាចជួបនឹងគ្រោះបង្ករោគ ដល់ទងសួត ឬសួត។ ពេលនោះ គេត្រូវការការព្យាបាលត្រឹមត្រូវច្បាស់លាស់និងចំទិសដៅ។”
សូមបញ្ជាក់ថា មិនថាផ្តាសាយនោះវាធ្វើឱ្យឈឺបំពង់ក ឬ ឈឺក្បាល ។ល។ និង ។ល។ទេ គឺវីរុសវាចូលដំបូងឡើងតាមច្រមុះទាំងអស់ បន្ទាប់មកធ្វើការបំបែកខ្លួនវាយលុកលើសរីរាង្គផ្សេងៗទៀត ធ្វើឲ្យមានរលាក និងធ្វើឱ្យមានអាការៈរោគសញ្ញាផ្សេងដូចបានលើកឡើងអំបាញ់មិញនេះ ដែលយើងហៅថាផ្តាសាយនេះឯង។
“វីរ៉ុសនៅពេលចូលដល់ច្រមុះ ហើយក៏តាំងទីនៅតាមផ្ទៃជញ្ជាំងច្រមុះ ដែលជាភ្នាសស្តើងៗ ហៅថា Nuqueuse។ ភ្នាសនេះ ត្រូវបានការពារដោយសារធាតុរាវសើម ដែលចាប់ចាំវីរុស។ ក្នុងពេលធម្មតា សរីរាង្គយើងផលិតសារធាតុររាវសើមៗនេះ ដល់ទៅមួយលីត្រក្នុងមួយថ្ងៃ ហើយហូរត្រង់ទៅក្រពះ ដោយយើងផ្ទាល់មិនទាំងដឹងផង។ នៅពេលមានវីរុស ចូលក្នុងខ្លួនច្រើន គេត្រូវសារធាតុរាវនេះច្រើនដែរដើម្បី បណ្តេញវីរុសចេញ ពេលខ្លះដល់ទៅ៥ដងលើសកំរិតធម្មតា ហេតុធ្វើឱ្យយើងហៀសំបោរ និងនឿយហត់។ ប៉ុន្តែពេលខ្លះ នៅពេលមានអាការៈផ្តាសាយនេះ ច្រមុះយើងឡើងតឹងទៅវិញក៏មានដែរ។ ហេតុអ្វី ? ព្រោះនៅពេលផ្តាសាយ ផ្នែកខាងក្នុងនៃច្រមុះហើម ទើបធ្វើស្ទះខ្យល់ពិបាកដកដង្ហើម ដូច្នេះទោះបីជាខំញើសសំបោរចេញយ៉ាងណា ក៏មិនអាចបាត់អាការៈនេះដែរ ដរាបណាផ្ទាំងច្រមុះខាងក្នុងមិនស្រកទេនោះ។
នេះជាអ្វីដែល ហៅថា អាការៈគ្រុនផ្តាសាយធម្មតា ! ប៉ុន្តែពេលខ្លះផ្តាសាយនេះ អាចបង្កជាផលវិបាកធ្ងន់ធ្ងរខ្លាំង រាលដាលពេញសរីរាង្គកាយ។ ព្រោះថា ច្រមុះជាសរីរាង្គមួយ ដែលភ្ជាប់ដោយផ្ទាល់ជាមួយសីរីរាង្គផ្សេងទៀតមានជាអាទិ៍ ត្រចៀក។
“ ច្រមុះជាប់ផ្ទាល់ជាមួយត្រចៀកដោយប្រលាយមួយ ដោយបក់បញ្ជូនខ្យល់ បរិយាកាសទៅ ត្រចៀក ឱ្យមានលំនឹងជាមួយបរិយាកាសខាងក្រៅ។ អាការៈឈឺក្បាល គឺបណ្តាលមកពី សម្ពាធខាងក្នុង និងខាងក្រៅត្រចៀកមិនស្មើគ្នានេះឯង។ ដូច្នេះនៅពេលដែលវីរុសលុកលុយចូលទៅក្នុងប្រលាយនោះ វានឹងបង្កមានការហើម ដូចករណីច្រមុះដែរ ពេលនោះសម្ពាធខាងក្នុងនឹងកើនឡើង ជាហេតុធ្វើយើងមានអាការៈឈឺក្បាល ហើយជាលទ្ធផល ចុងក្រោយ គឺរលាកត្រចៀក”។ ជាមួយបំពង់កវិញ វានឹងបណ្តាលឲ្យ បំពង់ក ហើម និងរលាក”។
ប៉ុន្តែអ្វីដែលកាន់តែធ្ងន់ធ្ងរ គឺនៅពេលផ្តាសាយធ្លាក់ដល់សួត។ ជាធម្មតា នៅពេលជាលិកាតូចៗ នៃវីរុសផ្តាសាយ មួយភាគធំហូរធ្លាក់ទៅចុះទៅក្នុងក្រពះ គឺមានតែសល់តែតិចតួចប៉ុណ្ណោះដែលនៅរឹងទទឹងធ្លាក់ទៅទងសួត ជួនបង្កឱ្យមានអាការៈក្អកបន្តិចបន្តួច ជួនបង្កឱ្យក្លាយទៅជាជំងឺរលាកទងសួត។ ជាលិកាតូចៗនេះ គឺជាសុទ្ធតែជាវីរុស សម្រាប់មនុស្សខ្លះ ក្អកតែពីរឬបីខេស វីរ៉ុសនេះចេញអស់ពីខ្លួនហើយ ប៉ុន្តែបើវីរុសនៅយូរ នោះវាអាចនឹងវាយប្រហារទងសួតរបស់យើង ទៅជាការរលាកទងសួត បន្ទាប់មកបង្កបង្កើតជាបាក់តេរីពេញដេរដាស បង្ករោគជាជំងឺរលាកសួត។ ដូច្នេះហើយបានគេត្រូវព្យាបាលជំងឺផ្តាសាយមុនពេលក្លាយជាជំងឺធ្ងន់ធ្ងរទាន់។
“កាយវិការដំបូង ដែលគួចងចាំ និងអនុវត្តភ្លាម នោះគឺការលាងសម្អាតច្រមុះជាមួយទឹកសេរ៉ូម Physiologie នៅពេលតឹងច្រមុះ និងបន្ទាប់មកព្យាបាលអាការៈក្អក។ ក្អកមានប្រភេទផ្សេងៗគ្នា ៖ ជួនជាក្អកស្ងួត រមាស់ៗនៅបំពង់ក ពេលយប់ ជួនជាក្អកមានស្លេស្ម ។ សូមធ្វើកំណត់សម្គាល់ពីភាពខុសគ្នានៃការក្អក ដើម្បីងាយទៅរកទិញថ្នាំ ! ថ្នាំក្អកស្លេស្ម ខុសពីឆ្នាំក្អកស្ងួត។ ថ្នាំក្អកមានស្លេស្ម មានភារៈទៅរំលាយស្លេស្ម នោះ ដូច្នេះបើអ្នកមានក្អកស្លេស្ម ហើយទៅលេបថ្នាំក្អកស្ថួត នោះប្រាកដជាវឹកវរមិនខានទេ ព្រោះស្លេស្ម រំអិលវានឹងធ្លាក់ទៅដល់ទងសួត។ ហើយក្អកមិនព្រមឈប់ទេ។”
ផ្តាសាយបង្កឡើងដោយវីរុស ដូច្នេះទោះបីជាមានថ្នាំព្យាបាលក៏ដោយ ក៏ជំងឺនេះនៅតែមានឥទ្ធិពល និងអូសបន្លាយពេលប្រមាណជាមួយអាទិត្យ។ ដូច្នេះយកល្អ គឺការពារកុំឱ្យកើតផ្តាសាយតែម្តងទើបល្អ។
ផ្តាសាយមិនមែនបង្កឡើងដោយអាកាសធាតុត្រជាក់ទេ គឺដោយវីរុស ដែលងាយចម្លងបំផុតនៅមានអាកាសធាតុធ្លាក់ចុះ។ ទីងងឹត បិទជិត គ្មានខ្យល់ចេញចូល ការរស់នៅប្រជ្រៀតគ្នា គឺជាប្រភពនៃការរីករាលដាលចម្លងនៃវីរុស។ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយងាយឱ្យតែមានការប៉ះពាល់គ្នា ដោយផ្ទាល់ ឬដោយប្រយោល តាមរយៈការប៉ះពាល់វត្ថុប្រើប្រាស់រួមគ្នាផ្សេងៗ។
ដូច្នេះ បើមានសមាជិកណាម្នាក់កើតផ្តាសាយហើយ កុំថើបគ្នា ហើយលាងដៃ នឹងសាប៊ូ ឱ្យបានញឹកញាប់បំផុត៕
ដោយ អៀង សុខម៉ិញ
ប្រភព៖ វិទ្យុបារាំង RFI

No comments:
Post a Comment