ក្នុងឱកាសតាំងពិព័រណ៍បន្លែផ្លែឈើ
លើកទី ៣ រយៈពេល ៣ ថ្ងៃ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ
ក្រៅពីផលដំណាំមានបន្លែ និងផ្លែឈើជាច្រើនមុខ
ដែលកសិករនិងផលិតករខ្មែរយកទៅដាក់តាំងបង្ហាញដល់អ្នកទស្សនា
អ្វីដែលចាប់អារម្មណ៍នោះគឺមានតាំងពិព័រណ៍ទាក់ទងនឹងការដាំដុះ
បន្លែដោយមិនចាំបាច់ត្រូវការដី
ដែលជាបច្ចេកទេសថ្មីដ៏ជឿនលឿនមិនធ្លាប់មានសម្រាប់កសិករកម្ពុជា។
Thursday, February 13, 2014
តើការផឹកភេសជ្ជៈប៉ូវកម្លាំងជាប្រចាំផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព?
បណ្តាភេសជ្ជៈប៉ូវកម្លាំងភាគច្រើនគឺផ្ទុកទៅដោយសារធាតុកា
ហ្វេអីុននិងស្ករយ៉ាងច្រើនលើសលប់ ។
ការប្រើប្រាស់សារធាតុទាំងនេះជាប្រចាំនឹងផ្តល់គ្រោះថ្នាក់
ចំពោះសុខភាពជាមិនខាន ។
គេអាចជៀសវាងការប្រើប្រាស់ភេសជ្ជៈប្រភេទនេះច្រើនលើសលប់ដោយ
ការប្រើប្រាស់ទឹកជាជំនួសនិងការហាត់ប្រាណជាដើម ។
ហេតុអ្វីបានជាអ្នកជំនាញសុខភាពអះអាងថា
ប្រើប្រាស់ភេសជ្ជៈប៉ូវកម្លាំងជាប្រចាំប៉ះពាល់ដល់សុខភាព ?
Wednesday, February 12, 2014
ប្រើប្រាស់ប្រេងអូលីវក្នុងរបបអាហារជួយឱ្យឆ្អឹងកាន់តែរឹងមាំ
លទ្ធផលនៃការសិក្សាថ្មីមួយពីសាកលវិទ្យាល័យម៉ាឌ្រីដ
ប្រទេសអេស្ប៉ាញបង្ហាញថា
ប្រេងឆាអូលីវផ្តល់ផលល្អដល់សុខភាពឆ្អឹង ។
បន្ទាប់ពីបញ្ចប់គម្រោងពិសោធរយៈពេល២ឆ្នាំ
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា
បណ្តាអ្នកស្ម័គ្រចិត្តធ្វើពិសោធដែលប្រើប្រាស់ប្រេងឆាអូលីវ
ក្នុងរបបអាហារជាធម្មតាកម្រិតប្រូតេអីុន
Osteocalcinរបស់គេកើនឡើងខ្ពស់
ហើយដែលកំណើនប្រូតេអ៊ីននេះគឺបញ្ជាក់ពីភាពរឹងមាំរបស់ឆ្អឹង ។
បន្ថែមពីលើនេះ ប្រូតេអ៊ីន Osteocalcin
ក៏អាចជួយទប់ស្កាត់រ៉េស៊ីស្តង់អ័រម៉ូនអាំងស៊ុយលីនបានផងដែរ ។
ផ្លែឈើ3ប្រភេទជួយប្រព័ន្ធប្រសាទមិនឱ្យភ្លេចភ្លាំងខណៈបន្លែផ្ទី ប៉េងប៉ោះ និងសណ្ដែកសៀងចម្រើនដល់រាងកាយ
ខួរក្បាលជា អវយវៈដែលត្រូវធ្វើការងារធ្ងន់គ្រប់ពេល ហើយប្រឈមនឹងការបាត់បង់់ការចងចាំបានយ៉ាងងាយ ដែលនៅក្នុងយុគសម័យនេះ ខួរក្បាលកាន់តែប្រឈមនឹងភាពគ្រោះថ្នាក់ជាង អតីតកាលទៅទៀតព្រោះប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាងពិសេសចំពោះ បច្ចេកវិទ្យាទំនើប ។ ប៉ុន្តែសំណាងល្អ យើងមានអាហារបីប្រភេទរង់ចាំជួយសុខភាពខួរក្បាលឱ្យមាន ដំណើរការល្អដែលអាហារទាំងបីមុខនោះមិនជាការលំបាកស្វែងរកពេក ទេដោយគ្រាន់តែចំណាយប្រាក់បន្តិចបន្តួចអាចយកមកបរិភោគ បានហើយគឺ ចេក ក្រូច និងផ្លែប៉ោម ។ អាហារទាំងបីប្រភេទនេះ មានគុណសម្បត្តិក្នុងការលាងសម្អាតជាតិពុល ធ្វើឱ្យប្រព័ន្ធប្រសាទបាត់បង់ការចងចាំកាន់តែតិច និងជួយការពារជំងឺភ្លេចភ្លាំងបានច្រើន រួមទាំងជំងឺញ័រផងដែរ ។ ប៉ុន្តែបើចង់បានផលល្អ អ្នកត្រូវទទួលទានចេក ក្រូច និងប៉ោមឱ្យបានជាប្រចាំបន្តបន្ទាប់គ្នា ។
ពិសាតែបៃតងមានប្រសិទ្ធភាពជួយទប់ស្កាត់ជំងឺមហារីកសួត
ក្រុមអ្នកជំនាញផ្នែកជំងឺនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រមួយក្នុង កោះតៃវ៉ាន់បានអះអាងថា ផឹកតែបៃតងអាចផ្តល់ការការពារមួយចំនួនប្រឆាំងនឹងជំងឺមហារីក សួត ។
ការពិសោធលើមនុស្សជាង៥០០នាក់បានបង្ហាញថា បុគ្គលជក់បារីនិងមិនជក់បារីដែលផឹកតែបៃតងយ៉ាងហោចណាស់១ពែង ក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យពីមហារីសួតបានយ៉ាងច្រើន ប៉ុន្តែអ្នកជំនាញបានបញ្ជាក់ថា ការរកឃើញនេះមិនបានផ្លាស់ប្តូរការពិតដែលថា ជក់បារីផ្តល់ផលអាក្រក់ចំពោះសុខភាពនោះទេ ។ មួយវិញទៀត ការរកឃើញនេះបានបន្ថែមជាភស្តុតាងឱ្យកាន់តែច្បាស់អំពីប្រសិទ្ធ ភាពប្រឆាំងជំងឺមហារីករបស់តែបៃតង ។ តែបៃតងត្រូវគេរកឃើញថា ផ្ទុកទៅដោយសមាសធាតុ Polyphenols ដែលមានប្រសិទ្ធភាពបញ្ឈប់កោសិកាមហារីក ពីការរីកលូតលាស់ធំធាត់ ។
ការពិសោធលើមនុស្សជាង៥០០នាក់បានបង្ហាញថា បុគ្គលជក់បារីនិងមិនជក់បារីដែលផឹកតែបៃតងយ៉ាងហោចណាស់១ពែង ក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យពីមហារីសួតបានយ៉ាងច្រើន ប៉ុន្តែអ្នកជំនាញបានបញ្ជាក់ថា ការរកឃើញនេះមិនបានផ្លាស់ប្តូរការពិតដែលថា ជក់បារីផ្តល់ផលអាក្រក់ចំពោះសុខភាពនោះទេ ។ មួយវិញទៀត ការរកឃើញនេះបានបន្ថែមជាភស្តុតាងឱ្យកាន់តែច្បាស់អំពីប្រសិទ្ធ ភាពប្រឆាំងជំងឺមហារីករបស់តែបៃតង ។ តែបៃតងត្រូវគេរកឃើញថា ផ្ទុកទៅដោយសមាសធាតុ Polyphenols ដែលមានប្រសិទ្ធភាពបញ្ឈប់កោសិកាមហារីក ពីការរីកលូតលាស់ធំធាត់ ។
Saturday, February 8, 2014
ពុទ្រា
ពុទ្រា៖ ពុត-ទ្រា សំ. បា. ( ន. ) (ពទរ ឬជា ពទរា ក៏មាន) ឈ្មោះឈើមានផ្លែ ដើមមានបន្លា ផ្លែមូលៗប៉ុនផ្លែកន្ទួតព្រៃ សាច់ផុសៗ គ្រាប់រឹងស្រួយមានរសជូរឆ្ងាញ់ឬជូរអែម បរិភោគបាន, គេច្រើនចុចនឹងអំបិលបុកហើយទើបបរិភោគ; ប្រើធ្វើជាតំណាប់ក៏បាន ។ ពុទ្រាមាន ២ ប្រភេទ ពុទ្រាធំ មានផ្លែធំៗមូលៗឬទ្រវែង; ពុទ្រាតូច មានផ្លែតូចៗមូលៗ ។
Sunday, February 2, 2014
ពិសាទឹកខ្ញីផ្តល់អត្ថប្រយោជន៍ដល់សុខភាព ៦យ៉ាង
មើមខ្ញីជាអាហារមួយប្រភេទដែលមនុស្សនិយមទទួលទានជាយូរលង់
ណាស់មកហើយ ។ បើទោះជាមានរសជាតិមិនសូវឆ្ងាញ់
ប៉ុន្តែមើមខ្ញីត្រូវគេដឹងថា
ផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ។
ក្រៅពីសារធាតុរ៉ែម៉ង់កាណែសនិងរ៉ែទង់ដែង
វាផ្ទុកទៅដោយវីតាមីនជាច្រើន
ហើយដែលអ្វីទាំងអស់នេះមានសារសំខាន់បំផុតសម្រាប់ការបំពេញមុខ
ងាររាងកាយ ។
យល់ដឹងអំពីជំងឺផ្តាសាយ
កណ្តាស់មិនឈប់ តឹងបំពង់ក គឺច្បាស់ថាយើងមានជំងឺផ្តាសាយ ប៉ុន្តែហេតុអ្វីបានជាច្រមុះស្ទះ ឬសំបោរហូរ ?! ហេតុអ្វីបានក្លាយរាលដាលទៅជា រលាកបំពង់ក រលាកទងសួត ?! នៅពេលទៅរកថ្នាំ នៅឱសថស្ថាន អ្នកលក់ដែលជាឱសថការី តែងសួរថា សំបោរហូរមកមានពណ៌អី ?ក្អកស្ងួត ឬក្អកស្លេស ធ្វើដូចម្តេចទើបអាចដឹងបាន និងធ្វើដូចម្តេចកុំឱ្យប្រាប់ទៅខុស រួចលេបថ្នាំខុស ? តើត្រូវធ្វើដូចម្តេចដើម្បីចៀសវាងកុំឱ្យមានគ្រោះ ឬកុំឱ្យកើតជំងឺនេះ ?
Subscribe to:
Posts (Atom)