សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ ៖
Tuesday, July 31, 2012
ល្បែងប្រជល់មាន់
ល្បែងប្រជល់មាន់ ជាល្បែងមួយយ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ ទូទៅក្នុងកម្ពុជរដ្ឋ គេតែងលេងកំសាន្តក្នុងវេលាយប់។ សមាសភាពនៃអ្នកលេងល្បែងនេះមានគ្នា ៤ នាក់ គឺប្រុសម្នាក់ធ្វើមាន់ឈ្មោល ស្រីម្នាក់ធ្វើមាន់ញី ប្រម្នាក់ស្រីម្នាក់ធ្វើជាអ្នកចាំឲ្យទឹកមាន់ ។ ពេលលេងប្រុសម្នាក់ស្រីម្នាក់ដែលធ្វើមាន់ចូលទៅឱនក្រាបទទ្ទឹមគ្នា មួយបែរមុខទៅខាងជើង មួយបែរមុខទៅខាងត្រូង ។ ឯប្រុសម្នាក់ដែលធ្វើជាអ្នកចាំឲ្យទឹកចូលទៅឈរក្បែរមាន់ឈ្មោលមាន់ញីរបស់ខ្លួនចាំឲ្យទឹកមាន់ខ្លួន
Sunday, July 29, 2012
Thursday, July 26, 2012
ក្ទម្ពទេស
ឈ្មោះឈើមួយប្រភេទ ជាឈើមានដើមមិនធំណាស់ មានសាច់រឹង ស្លឹកល្អិតៗ ផ្កាមានសណ្ឋានស្រដៀងនឹងផ្កាក្ទម្ព ផ្លែមានសណ្ឋានស្រដៀងនឹងផ្លែចង្រៀក ប៉ុន្តែត្រួយ ផ្កានិងផ្លែខ្ចី ប្រើជាអន្លក់បាន ត្រួយប្រើជារបោយនំបញ្ចុកក៏បាន ជាឈើមានពូជមកពីប្រទេសក្រៅ មាននៅប្រទេសកម្ពុជាយូរណាស់មកហើយ អ្នកខ្លះហៅឈើនេះថា «សម្បួរទេស» អ្នកខ្លះហៅ «សម្បួរប្រាក់», អ្នកខ្លះហៅ «ទុំទេស» អ្នកខ្លះហៅ «ក្រៈទុំថេត» (តាមសំដីសៀម), តាមពិតត្រូវហៅ «ក្ទម្ពទេស» ឬ «សម្បួរទេស» : គេច្រើនដាំក្ទម្ពទេសធ្វើជារបងឈើរស់ ព្រោះជាឈើរស់ជាប់បានយូរ គេអាចប្រើត្រួយ, ផ្កានិង ផ្លែខ្ចីជាអាហារបានផង ។
កន្ទួតព្រៃ
ឈ្មោះឈើព្រៃ ផ្លែមានរសជូរលាយចត់ ប្រើបរិភោគ ឬធ្វើថ្នាំបាន ។
រូបភាពដកស្រង់ចេញពី៖ https://www.facebook.com/media/set/?set=a.262308717198931.56907.262302363866233&type=3
កន្ទួត (Gooseberry)
ឈ្មោះឈើមានផ្លែមានរសជូរ ប្រើបរិភោគបាន ។ កន្ទួតមានពីរប្រភេទគឺ កន្ទួតស្រុក, កន្ទួតព្រៃ ។
Wednesday, July 25, 2012
Tuesday, July 24, 2012
ល្បែងឱបត្រឡាច ឬ បេះឪឡឹក
ល្បែងខ្មែរមានច្រើនបែប
ល្បែងខ្លះគេលេងតែក្នុងពេលថ្ងៃ ល្បែងខ្លះគេលេងតែក្នុងពេលយប់ខែភ្លឺ ល្បែងខ្លះគេលេងតែក្នុងពេលបុណ្យមានបុណ្យចូលឆ្នាំជាដើម ល្បែងខ្លះគេលេងមិនកំណត់ពេល ។
ល្បែងដែលលេងតែក្នុងពេលយប់ខែភ្លឺ
ហើយមិនចាំបាច់មានបុណ្យទានអ្វីនោះ មាន ល្បែងឱបត្រឡាច ឬ បេះឪឡឹក ជាដើម ។
ល្បែងនេះជាល្បែងកំសាន្តសប្បាយ
របស់ពួកកុមារាកុមារីនៅគ្រប់និគមជនបទនៃប្រទេសកម្ពុជា ។
សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ
៖
ល្បែងលាក់កន្សែង
ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាលតែងលេងសម្រាប់ទីកំសាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្តងៗ ។
មុនដំបូង
ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយច្រហោងដំកង់ជាវង់មូល
ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ
។ ហើយគេយកកន្សែង ឬក្រមាតូចមួយមករុំមូរឆ្មូលរឹតឲ្យតឹងណែនល្អ
ទុកជាយបន្តិចសម្រាប់កាន់យួរបាន ហៅថា
កន្សែង មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួនថា
គេលាក់កន្សែងក្រោយខ្នងអ្នកណា ។
សកម្មភាពរបស់អ្នកលេង
ដូចរូបភាពខាងក្រោមនេះ ៖
Friday, July 20, 2012
ល្បែងលោតអន្ទាក់
ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមរីជំទង់ៗលេងក្នុងវេលាយប់
នៅរដូវចូលឆ្នាំ ឬ នៅពេលទំនេរខ្លះ តាមដែលគេស្ម័គ្រ ។ បានជាគេហៅថា «ល្បែងលោតអន្ទាក់» ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយច្រហោងដំកង់
ចាបចុងដៃគ្នាជាអន្ទាក់ដៃ ចាប់ស្ទាក់អ្នកលោតកុំឲ្យលោតចូលបាន, មួយពួកទៀត ឈរជុំវិញចំាលោតរំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ
។ របៀបលេងល្បែងនេះ គេចែកពួកអ្នកលេងជា ២ ចំនួនស្មើគ្នា គឺចាប់តាំងពី
៥ ឬ ៦ នាក់ម្ខាងឡើងទៅ ។
សកម្មភាពរបស់អ្នកលេងដូចរូបភាពនេះ
៖
ល្បែងចាប់កូនខ្លែង
ល្បែងចាប់កូនខ្លែង
ជាល្បែងរបស់កុមារាកុមារីជំទង់ៗ តែងតែលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ
ឬ នៅពេលទំនេរ។
សកម្មភាពរបស់អ្នកលេងដូចរូបខាងក្រោមនេះ
៖
ល្បែងនេះ
ពេលលេងគេចាត់ម្នាក់ដែលមានមាឌមាំធំ ឲ្យធ្វើជាមេហ្វូងហៅថាមេមាន់, ចាត់ច្រើននាក់ឲ្យធ្វើជាកូនមាន់
ហើយគេចាត់ម្នាក់ទៀតឲ្យធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់ៗគេយកក្រមាក្រវាត់ចង្កេះឲ្យតឹងណែន
ការពារកុំឲ្យរបូតសំលៀក។
Friday, July 13, 2012
ល្បែងឈូង
ល្បែងឈូង
ជាល្បែងមួយយ៉ាងរបស់មនុស្សកម្លោះក្រមុំ ឬ មនុស្សចំណាស់ៗប្រុសស្រីទូទាំងកម្ពុជរដ្ឋ
គេតែងលេងនៅវេលាយប់ខែភ្លឺក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ)។ គេចែកគ្នាជា
២ ពួក ប្រុស ១ ពួក, ស្រី ១ ពួក។ ក្នុង ១ ពួកៗ មានគ្នាចំនួនពី ១០នាក់ ឬ ២០នាក់ឡើងទៅ
ឈរត្រៀមជា ២ ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ។ គេយកក្រមាឬកន្សែងមកឆ្មូលឲ្យមូលចងរឹតឲ្យតឹងណែនល្អ
ទុកឲ្យមានកន្ទុយបន្តិចហៅថា «ឈូង» សម្រាប់កាន់បោះឬចោលទៅមករកគ្នា។
ឈូងមាន ២ បែប៖
១-ឈូងច្រៀងរាំ
២-ឈូងលោះខ្ញុំ
ល្បែងស្តេចចង់ ឬ ល្បែងអៀវ
ល្បែងស្តេចចង់ ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗគ្រប់ភូមិ-ស្រុក
ទូទាំងកម្ពុជរដ្ឋតែងតែលេងនៅពេលទំនេរក្នុងវេលាយប់ខែភ្លឺ។ អ្នកលេងមានប្រុសមានស្រីច្រើននាក់មិនកំណត់។
ពេលលេងគេចែកគ្នាជា ២ពួក ប្រុស ១ ពួក ស្រី ១ ពួក។ ក្នុងបណ្តាអ្នកទាំង ២
ពួកនោះ គេតាំងប្រុសឬស្រីម្នាក់ឲ្យធ្វើជាស្តេច ឲ្យអង្គុយនៅទីមួយចំកណ្តាលទី
លើកៅអីឬលើវត្ថុអ្វីមួយ មានត្បាល់ជាដើម។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖
កាលអ្នកធ្វើស្តេចអង្គុយលើទីដ៏សមគួរមួយហើយ,
ខាងស្រីគេឲ្យស្រីម្នាក់ដើរចូលទៅខ្សឹបនឹងស្តេចថា ខ្លួនស្រឡាញ់ឈ្មោះណាមួយ
ឧបមាថាឈ្មោះ ក ឬ ខ ខ្សឹបហើយគេថយមកអង្គុយ ឬក៏មកឈរនៅកន្លែងដើមវិញ។
Monday, July 2, 2012
Subscribe to:
Posts (Atom)