បុរីបូកគោមានកម្ពស់១០៧៥ម៉ែត្រ ដែលមានអាកាសធាតុអំណោយផល និងទេសភាពដ៏ត្រកាល។ ដើមឈើធំៗដែលផ្តល់ម្លប់ដ៏ត្រឈឹងត្រឈៃ ទឹកជ្រោះ និងព្រៃភ្នំក្រំថ្មគិរីបុព្វតាដែលមានសត្វម្រឹគីម្រឹគានិងបក្សាបក្សីជាច្រើន គួរជាទីចាប់ចិត្តដិតអារម្មណ៍ដល់អ្នកទេសចរ។ នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចមើលឃើញក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងទឹកសមុទ្រពណ៌ខៀវស្រងាត់។
ដោយសារមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានេះ ភ្នំបូកគោត្រូវបានប្រែក្លាយមុខមាត់ថ្មីហើយក៏បានទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ក្នុងស្រុកជាច្រើន ពីព្រោះតែភ្នំបូកគោប្រៀបបានដូចជាឋានសួគ៌មួយ។
ភ្នំបូកគោ
ទឹកធ្លាក់ពពកវិល
No comments:
Post a Comment