ខេត្តកំពង់ឆ្នាំង ៖ ស្លឹកតើយជាឈ្មោះប្រទាលមួយប្រភេទស្ថិតក្នុងពពួករំចេក ប៉ុន្តែរុក្ខជាតនេះស្លឹកវាមានពណ៌បៃតងស្រស់ មានក្លិនក្រអូបប្រហើរ និងគ្មានបន្លាដូចស្លឹករំចេកទេ ។ តាំងពីបុរាណកាលមកខ្មែរយើងតែងបានយកវាមកប្រើប្រាស់ដាក់ជាមួយ បង្អែមដើម្បីមានក្លិនក្រអូបប្រហើរនិងមានពណ៌បៃតងស្រស់ស្អាត ។ គេច្រើនដាំនៅក្បែរអណ្ដូងទឹក ឬតាមកូនប្រឡាយក្បែរផ្ទះព្រោះវាក៏ជារុក្ខជាតិត្រូវការទឹកខ្លាំងណាស់ដែរ ។