Saturday, October 31, 2020

ភ្នំត្បែងមានជ័យ

ភ្នំត្បែង​មានជ័យ គឺជាទីជម្រក​ធម្មជាតិដ៏សំខាន់​បំផុតមួយ​នៅក្នុងតំបន់​ខ្ពង់រាប​ភាគខាងជើង​ប្រទេសកម្ពុជា ដែល​ជួយ​ដល់​ការរស់​នៅ​​នៃ​​សត្វ​ព្រៃ​​ជា​ច្រើន​ប្រភេទ ពិសេស​សត្វព្រៃដែល​រងគ្រោះ​ជិតផុត​ពូជ។ តំបន់នេះក៏​មាន​​ទឹក​ធ្លាក់​ធម្មជាតិ​ដ៏ស្រស់​ស្អាត​ជាច្រើន​កន្លែង​​ដែល​មាន​សក្តានុពល​សម្រាប់ការ​អភិវឌ្ឍន៍​​ទេស​ចរណ៍​​ធម្មជាតិ​​​ផង​ដែរ​។​


































Friday, October 16, 2020

ជិះទូកទៅកោះខ្យង​ (Snail Island)

ទិដ្ឋភាពជិះទូកទៅកោះខ្យង ពេលមានភ្លៀងធ្លាក់តិចៗ​ដែលបណ្ដាលឲ្យមានរលក​ ពិបាកធ្វើដំណើរទៅទីនោះ តែពួកយើងទាំងអស់គ្នាអាចទៅដល់ទីនោះដោយ​សុវត្ថិភាព។



Tuesday, September 23, 2014

ផលប្រយោជន៍​ស្លឹក​តើយ​មាន​ពណ៌​បៃតង​ស្រស់​ក្លិនក្រអូប​និង​ជា​ឱសថ​ព្យាបាល​រោគ

ខេត្តកំពង់ឆ្នាំង ៖ ស្លឹក​តើយ​ជា​ឈ្មោះ​ប្រទាល​មួយ​ប្រភេទ​ស្ថិត​ក្នុង​ពពួក​រំចេក ប៉ុន្តែ​រុក្ខ​ជាត​នេះ​ស្លឹក​វា​មាន​ពណ៌​បៃតង​ស្រស់ មាន​ក្លិនក្រអូប​ប្រហើរ និង​គ្មាន​បន្លា​ដូច​ស្លឹក​រំចេក​ទេ ។ តាំងពី​បុរាណកាល​មក​ខ្មែរ​យើង​តែង​បាន​យក​វា​មក​ប្រើប្រាស់​ដាក់​ជាមួយ​ បង្អែម​ដើម្បី​មាន​ក្លិនក្រអូប​ប្រហើរ​និង​មាន​ពណ៌​បៃតង​ស្រស់ស្អាត ។ គេ​ច្រើន​ដាំ​នៅ​ក្បែរ​អណ្ដូងទឹក ឬ​តាម​កូន​ប្រឡាយ​ក្បែរ​ផ្ទះ​ព្រោះ​វា​ក៏​ជា​រុក្ខជាតិ​ត្រូវការ​ទឹក​ខ្លាំង​ណាស់​ដែរ ។




ក្រដាសប្រាក់ ១០០០០០ រៀល

ឆ្នាំ ១៩៩៥


ក្រដាសប្រាក់ ៥០០០០​ រៀល

ឆ្នាំ ១៩៩៥