អ្នកស្រាវជ្រាវរបស់អាមេរិកអះអាងថា
ទឹកសណ្តែក(ពណ៌ស)មិនត្រឹមតែផ្តល់ផលល្អសម្រាប់អ្នកខ្វះស្ករ
ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ផលល្អដល់សុខភាពថ្លើមផងដែរ ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យអីុលីណយ
សហរដ្ឋអាមេរិកបានរកឃើញថា
ប្រូតេអុីនសណ្តែកជាពិសេសនៅក្នុងតៅហ៊ូ
អាចកាត់បន្ថយការកកើតខ្លាញ់អាក្រក់ក្នុងថ្លើម ។
យោងតាមការសិក្សាថ្មីមួយធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រប្រ
ទេសស្វ៊ីសចុះផ្សាយក្នុងព្រឹត្តិបត្រ Nature Medicineបង្ហាញថា
ការទទួលទានបន្លែនិងផ្លែឈើច្រើនអាចបង្កាមិនឱ្យរលាកសួត
កាត់បន្ថយបានគ្រោះហានិភ័យពីជំងឺហឺត ។
ការពិសោធទៅលើ
សត្វកណ្តុរពីសំណាក់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ
University of Lausanne រកឃើញថា
របបអាហារដែលផ្ទុកទៅដោយសារធាតុសរសៃច្រើន
មានប្រសិទ្ធភាពជួយទប់ស្កាត់ការរលាកសួត
ហើយបញ្ចៀសបានការកើតជំងឺហឺត ។ ក្រៅពីនេះ
របបអាហារមានសារធាតុសរសៃ(មានច្រើនបំផុតក្នុងបន្លែនិងផ្លែឈើ
)ខ្ពស់ផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀតចំពោះសុខភាព
ក្នុងនោះមានដូចជា កាត់បន្ថយហានិភ័យពីជំងឺបេះដូង
និងជំងឺមហារីកផងដែរ ។